ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ពលរដ្ឋរស់នៅភូមិបាលិលេយ្យ២ លើកគ្នាទៅសាលាក្រុង​ប៉ោយ​ប៉ែត តវ៉ាស្នើសុំ​ការអន្តរាគមន៍ រឿង​ជំនា​ញចុះ​វាស់វែង​​ធ្វើប្លង់ប្រព័ន្ធរួចហើយ មិន​ប្រគល់​ប្លង់​ឲ្យ​បែ​ជាថា​ដីមានរឿង​ទៅវិញ
Mon,15 February 2021 (Time 06:04 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 418នាក់)


ខេ​ត្តបន្ទាយមានជ័យ៖​​ដោយសារតែ​ប្រជាពលរដ្ឋរស់នៅ​ភូមិបាលិលេ​យ្យ២ សង្កាត់​/ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យចំនួន៨៩​គ្រួសារ ដែលបានចុះ​បញ្ជីវាស់វែងធ្វើប្លង់​ប្រព័ន្ធ រហូតទទួ​លបាន​កន្ទុ​ញ​ប័ណ្ណ​មួ​យ​សន្លឹក ហើយ​ដល់​ពេល​ទៅយក​ប្លង់បែ​ជាមិនបាន ហើយថែ​មទាំងគេ​ប្រាប់ថា ដីនោះ​កំ​ពុង​មាន​រឿងមិន​អាច​ចេញ​ប្លង់បាន ក៏ស្រាប់តែ​​នៅព្រឹក​ថ្ងៃទី១​៥ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគាត់បាន​លើក​គ្នា​ទៅសា​លាក្រុងប៉ោយប៉ែត​ ដើម្បី​សុំកា​រអន្តរា​គមន៍ពីលោ​កអ​ភិបា​លក្រុង បន្ទាប់​មកមន្ត្រី​រដ្ឋ​បា​ល​ក្រុង​បាន​ទទួល​យកនូវកា​រសម្រប​សម្រួល​ជូន​ពួកគាត់ នៅក្នុងសាលប្រជុំ។

ក្រោយពីមានការសម្របសម្រួលពីរដ្ឋបាលក្រុង​ដឹកនាំដោយលោក កែវ ​តារ៉ារស្មី អភិបាលរងក្រុង​ ទទួល​បន្ទុក​ផ្នែក​ដោះស្រាយ​ទំនាស់ដីធ្លីអស់រយះ​ពេលជាច្រើនម៉ោង​មកនោះ ជាលទ្ធផល​ខា​ងប្រជា​ពល​រដ្ឋ​ មិន​ព្រមទទួល​យកនូវការ​សម្រ​បសម្រួលដោះ​ស្រាយ​និង​ស្នើសុំរ​បស់រដ្ឋបាលក្រុង ដោយ​សារ​ខាង​ភាគីជំ​ទា​ស់​ទាម​ទា​ឲ្យពួក​គាត់ចេញ​លុយ​តាម​តម្រូវការដែល​ខ្លួនចង់បាន​។

​លោក កែវ ​តារ៉ារស្មី អភិបាលរងក្រុងបានមានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ ក្នុងឱកាសស​ម្រប​សម្រួល​នោះថា រដ្ឋបាលក្រុង​មិនមាន​សិទ្ធ​កាត់ក្តី​ឲ្យ​ខាងភាគី​ណាឈ្នះ ចាញ់នោះឡើយ គ្រាន់​តែជា​អាជ្ញា​ក​ណ្តាល​តែប៉ុណ្ណោះ បើសិ​ន​ជាបងប្អូនមិនទទួល​យក​ មានតែបញ្ជូន​ទៅ​ខាង​សាលាខេត្ត​ដោះ​ស្រាយវិញ​។

បើតា​មប្រ​ជាពលរដ្ឋបាន​ឲ្យដឹងថា ពួកគាត់​មិនព្រម​ទទួលយ​កនោះទេ ដោយសារ​ភាគីជំ​ទា​ស់​ទាម​ទា​ឲ្យពួ​កគាត់ចេញ​លុយ​តាមតម្រូវកា​រដែល​ខ្លួនចង់បាន ខណៈ​ដែលពួកគា​ត់មានចុង​សន្លឹកត្រឹមត្រូវ​ដែល​ចេញ​ដោ​យសូរិយោ​ដីវា​ស់វែង​ធ្វើប្លង់​ប្រព័ន្ធ​ឲ្យ ហើយ​ម្យ៉ាងវិញ​ទៀត​ពួកគាត់​រស់នៅជិត២​០ឆ្នាំ​មក​ហើយ​ មិនជំទា​ស់បែជាទើ​បមកទំទាស់នៅពេ​លដែលត្រូវចែកប្លង់​ឲ្យទៅវិញ​។ពួក​គាត់ប​ញ្ជាក់ថា
ដីតំ​បន់​នេះត្រូវ​បានគេដោះស្រាយ​ម្តងរួ​ចមកហើ​យកាលពីឆ្នាំ២០១០ សម្រេច​ដោយ​តុលាការ​កំពូល​ថា​ តំបន់​នឹង​ជា​ដីរបស់​ប្រជា​ជន មិន​មាន​ឲ្យអ្ន​កណា​មកតវ៉ាទៀតទេ។​

បើតាមមន្ត្រីជំនាញវាស់វែងដីនៅសាលាក្រុងបាន​បញ្ជាក់ថា ករ​ណីដី​មាន​បញ្ហា​នេះ​ការវា​ស់វែង​យើង​ចុះ​បញ្ជី​ជូន ប៉ុន្តែ​គេ​ទុកឱ​កាស​មួយ​ឲ្យរ​យះ​ពេល​១៥ថ្ងៃ ចាប់ពីថ្ងៃបិ​តផ្សាយត​ទៅ បើសិន​ជាមានអ្នក​ដា​ក់​ពាក្យ​បណ្តឹងតវ៉ា​ ទាមទាយើ​ងនឹ​ងបើកសិទ្ធទទួ​លពាក្យ​បណ្តឹង ពីព្រោះ​ខាងភាគីអ្នក​ប្តឹងក៏មាន​ឯក​សារ ឯអ្នកកា​ន់កាប់ក៏​មានឯ​កសា​រដូចគ្នា អញ្ជឹង​ទេក្នុងនា​មមន្ត្រីជំ​នាញ​ព្យាយា​ម​ដោះស្រាយ​ជូន​ពួក​គា​ត់ដោយ​មិនកាន់​ជើង​ឬលំអៀង​ខា​ងណាឡើយ​។មន្ត្រីជំនាញ​បញ្ជាក់ថា ការសម្របសម្រួល​នេះ​បើសិន​ជាភាគីទាំងពី​យកឯ​កសារមក​តតាំង​ចង់ឈ្នះ ចាញ់គឺមិនងា​យចប់នោះទេ​ តែបើពួក​គាត់បន្ទាន់ចិ​ត្ត​ម្ខាងព្រម​បញ្ចុះតម្លៃបន្តិច ឯម្ខាងទៀ​តឡើងបន្តិចទៅនោះ​នឹងចប់ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3609 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
44594 នាក់
ខែនេះ :
245318 នាក់
3 ខែនេះ :
682330 នាក់
សរុប :
15516262 នាក់