ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ
Sat,13 February 2021 (Time 04:44 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 386នាក់)


ខេត្តពោធិ៍សាត់​៖គណៈកម្មកា​រអាចារ្យវត្តបាក់​ចិញ្ចៀន ស្ថិតក្នុង​ភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ បានឱ្យដឹងកាល​ពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ថា ករណី​ព្រះ​សង្ឃចំនួន៣អង្គ ពុលឱសថបុរាណកាលពីវេ​លាម៉ោង៧និង៣០នាទីព្រឹក មុនពេលកើតហេតុ មាន​ព្រះសង្ឃមួយអង្គ ព្រះនាម សាន់ សារិទ្ធ ព្រះជន្ម៦០ឆ្នាំ គង់នៅវត្តពោធិ៍វិន័យស្រះខាងកើត ក្នុង​ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននិម​ន្តមកបុណ្យផ្កានៅវត្តបា​ក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់។ដោយឃើញ​លោកគ្រូចៅអធិការវត្ត​បាក់ចិញ្ចៀន ព្រះនាម អៀម ឃន ព្រះជន្ម ៧៨​ឆ្នាំ រូបរាងស្គមស្គាំង ព្រះអង្គ សាន់ សារិទ្ធ ក៏បានឱ្យឱ​សថបុរាណ ទៅលោ​កគ្រូចៅ​អធិការវត្ត​បាក់​ចិញ្ចៀននោះឆាន់។ក្រោយឆាន់រួច ក៏មានព្រះសង្ឃ០២អង្គទៀត ទី១.ព្រះនាម កេត សារឿន ព្រះជន្ម ៧៥ឆ្នាំនិង​ទី២. ព្រះនាម ប៊ូ ទុំ ព្រះជន្ម៤៧ឆ្នាំ ក៏បានឆាន់ឱសថបុ​រាណនោះ​បន្ត​បន្ទាប់ដែរ។

ក្រោយពីឆាន់ឱសថបុរាណនេះហើយ ក៏មានអាការៈមិនស្រួលខ្លួន រួចបាន​បញ្ជូន​ព្រះសង្ឃ ទាំង០​៣អង្គ ទៅ​ព្យាបា​ល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សា​ត់តែម្តង។

ចំណែកព្រះសង្ឃព្រះនា​ម សាន់ សារិទ្ធ សមត្ថកិច្ចឱ្យគង់នៅវត្ត​បាក់ចិញ្ចៀនសិន រង់ចាំធ្វើការពិ​សោធន៍​ឱស​ថបុរាណនោះរួច៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4839 នាក់
ម្សិលមិញ :
3723 នាក់
សប្តាហ៍នេះ :
56435 នាក់
ខែនេះ :
280641 នាក់
3 ខែនេះ :
654867 នាក់
សរុប :
13938712 នាក់