ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សត្វជ្រូករស់របស់ថៃ ដែលឈ្មួញដឹ​កតាម​ច្រករ​បៀងចំនួន​៣០ក្បាល ក្រោយពីមន្ទីរពិ​សោធន៍ ពិនិត្យឃើញថា មានជម្ងឺប៉េស្តអាហ្វ្រិច ត្រូវបានមន្ត្រី​ជំនាញយកទៅដុកកំ​ទេចចោលអស់ហើយ
Fri,12 February 2021 (Time 02:18 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 440នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពី​មន្ទីរពិសោធន៍ពិនិត្យ​ឃើញថា មានជម្ងឺប៉េស្តអាហ្វ្រិចទៅ​លើ​សត្វជ្រូករ​ស់របស់ថៃ ដែលឈ្មួញលួច​ដឹកតាមច្រករបៀង​ចំនួន៣០ក្បាលនោះ ត្រូវបានមន្ត្រីជំ​នាញយក​ទៅដុកកំទេចចោល​អស់ហើយ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ភូមិ​ខ្លាកូនថ្មី សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានកា​រចូលរួម លោក ហ៊ុន សារ៉ាត់ ប្រធានក្រុម​ការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វ លោកហ៊ុយទូច ប្រធា​ន​កា​រិយាល័យបសុពេទ្យ លោកតេងសាម៉ៃ ព្រះរាជ​អាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់​ព័ន្ធជាច្រើន​ទៀត។

គួររម្លឹក​ផងដែរថា កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារអន្តរាគមន៍បង្ក្រាបប​ទល្មើស​ចល​នាសត្វ នៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និ​ង​នេសាទ សហការជាមួយ​ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តបន្ទាយមានជ័យ ព្រមទាំង​កម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយចេក និងនគរ​បាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានចុះឆ្មក់ស្ទាក់​ចាប់បទ​ល្មើសផលិ​តកម្មសត្វ​បាន​២ករណី ដោយ​ករណីទី១ បង្ក្រាបបាន​រថយន្តម៉ាកសាំងយ៉ុងពណ៌​ទឹកប្រាក់ ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥ កៅអី ពាក់ស្លាកលេខភ្នំ​ពេញ2Q-2123 ដឹកសត្វជ្រូក​រស់ចំនួន​២០ក្បាល។រថយន្តខាងលើ​នេះ បាននាំចូល​សត្វជ្រូករស់​មកពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ឃុំអូរបី​ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ការនាំចូលសត្វជ្រូកនិង​ការដឹកជញ្ជូននោះ គ្មានលិ​ខិតអនុញ្ញា​តអ្វីទាំងអស់ ។

ចំណែក​ករណីទី២ កាលពីម៉ោង៧​និង៣២នាទី ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបា​នឃាត់គោ​យន្ត១គ្រឿង​ដឹកសត្វជ្រូករស់ចំនួន១០ក្បាលគោយន្ត ខាងលើបាននាំ​ចូលសត្វជ្រូក​រស់មកពី​ប្រទេសថៃ តាមច្រករបៀងចំការគ​ក្នុងភូមិចម្ការគ ឃុំចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ ដោយគ្មានលិខិ​តអនុញ្ញាតអ្វីទាំងអស់។

បទល្មើសទាំង២ករណី​ខាងលើនេះ សមត្ថកិច្ចយកទៅ រក្សាទុកនៅទីតាំងចត្តា​ឡីស័កសត្វ នៃមន្ទីរក​សិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយ​មានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
បន្ទាប់ពីមន្ត្រីជំនា​ញយកសំណាក​ឈាមជ្រូកទៅពិ​និត្យនៅវិទ្យាស្ថាន​ជាតិស្រាវជ្រាវ​សុខភាពសត្វ និងផលិតកម្ម នៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វ លទ្ធផលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ឃើញថា វិជ្ជមា​នប៉េស្តជ្រូកអាហ្វ្រិច ។

ករណីនេះ អគ្គនាយកដ្ឋាន សូមជ​ម្រាបជូនដល់សាធារណជន អ្នកចិញ្ចឹមសត្វពិសេស​អ្នកចិញ្ចឹម​ជ្រូកនិងអ្នកពិឃាតសត្វនូវ​វិធានការបន្ទាន់ដូច​ខាងក្រោម៖
១-អគ្គនាយកដ្ឋាន​សុខភាព និងផលិតកម្មសត្វ នឹងចុះសហការជាមួ​យសមត្ថកិច្ចពាក់ព័ន្ធ ដើម្បី​កម្ទេចវត្ថុ​តាងបទល្មើសជាក់ស្តែង​ទៅតាមវិធានបសុព្យបាល។
២-ការិយាល័យ​ផលិតកម្ម និងបសុព្យាបាល រាជធានី ខេត្តត្រូវពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យនិង​បង្ក្រាបបទល្មើសច​លនាសត្វខុសច្បាប់អោយមានប្រសិទ្ធខ្ពស់។
៣-កសិករ ពាណិជ្ជករ ជាអ្នចិញ្ចឹម​ជ្រូក ត្រូវមានវិធានការជីវសុ​វត្ថិភាពកន្លែងចិញ្ចឹមស​ត្វជាប្រចាំ ដើម្បីជៀស​វាងការចម្លង​ជម្ងឺប៉េស្ត​ជ្រូកអាហ្វ្រិចនិងជម្ងឺផ្សេងទៀត ។

៤-គ្រប់សត្ត​ឃាតដ្ឋានរា​ជធានី ខេត្តត្រូវសហកា​រជាមួយមន្ត្រីមា​នសមត្ថកិច្ចធ្វើជីវ​សុវត្ថិភាពជាប្រចាំ និង​ត្រូវទិញជ្រូក​រស់ពីក្រុមហ៊ុនស្រប​ច្បាប់ ដែលចេញដោយ​ក្រសួងកសិកម្មមកធ្វើពិឃាត ។
៥-អាជីវករ ពណិជ្ជករឬក្រុម ហ៊ុននាំចូលសត្វ រស់ទាំងអស់ ត្រូវគោរពឲ្យ បានខ្ជាប់ខ្ជួន នូវគោល ការ ណ៍ ណែនាំ និងវិធានការអនាម័យសត្វរបស់អគ្គនាយ​កដ្ឋាននូវគោលកា​រណ៍បច្ចេកទេស១២ចំណុច សម្រាប់អ្នកនាំ​ចូល និងនាំឆ្លងកាត់ ជាពិសេសចំណុចទី១២ ដែលតម្រូវអោយ​ក្រុមហ៊ុនមានទីតាំង​ធ្វើចត្តាឡីស័ក នៅចុងទីនៃប្រទេសនាំចេញ ដើម្បីងាយស្រួលដល់ម​ន្ត្រីបច្ចេកទេស​ត្រួតពិនិ​ត្យមុន​នាំចូលឬនាំឆ្លងកាត់ទៅ​ប្រទេសផ្សេងទៀត ដែលបច្ចុប្បន្នមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែល​បា​នបំពេញលក្ខ័ខ័ណ្ឌនេះ។លក្ខខ័ណ្ឌទាំងអស់​នេះគឺដើម្បីជៀសវាងនូវ​ការនាំជម្ងឺសត្វឆ្លងដែនមកបំផ្លាញ​សេដ្ឋកិច្ចជាតិ​និងសេ​ដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍​អ្នកចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៦-ប្រសិន​បើសា​ធារណៈជ​នបានដឹ​ងឬបាន​ឃើញជា​ក់ស្តែងនូវការនាំចូលសត្វខុសច្បាប់ សូមជូន​ដំណឹងមក​លោកហ៊ុន សារ៉ាត់ ប្រធានក្រុមការ​ងារត្រួតពិនិត្យ និងបង្ក្រាបបទ​ល្មើសចលនាស​ត្វតាមរយៈ​ទូរស័ព្ទ ០១២ ៨២៨ ២០៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9180 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
50165 នាក់
ខែនេះ :
250889 នាក់
3 ខែនេះ :
687901 នាក់
សរុប :
15521833 នាក់