ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ក្រសួងប្រកាសថា ក្រោយពីចាប់ឃាត់ជ្រូក៣០ក្បាល នៅខេត្តបន្ទាយមានជ័យកន្លងមកពិនិត្យ នៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វជ្រូក មានផ្ទុកជម្ងឺប៉េស្តជ្រូកអាហ្វ្រិក
Thu,11 February 2021 (Time 08:50 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 421នាក់)


ខេត្តបន្ទាយមានជ័យ:លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា សត្វជ្រូករស់សរុប៣០ក្បាលដោយដឹកតាមរថយន្ត១គ្រឿងលួចដឹក២០ក្បាល និងគោយន្ត ១គ្រឿងលួចដឹកចំនួន១០ក្បាល តាមច្រករបៀងកម្ពុជា ថៃ ត្រង់ចំណុចច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ដែលត្រូវអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ក្រុមការងារ សហការជាមួយអាជ្ញាធរ ចុះឃាត់បាននៅព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនោះបន្ទាប់ពីយកសំណាកឈាមជ្រូកទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វ លទ្ធផលបានបញ្ជាក់ឲ្យដឹងថា ជ្រូកទាំង៣០ក្បាលនោះមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិកទាំងអស់។

ករណីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនដល់សាធារណជនថា ប្រសិនបើសាធារណជនបានដឹង ឬបានឃើញជាក់ស្តែង នូវការនាំចូលសត្វខុសច្បាប់ សូមជូនដំណឹងមកក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វឲ្យបានទាន់ពេលវេលា។

ជាងនេះទៅទៀតលោក ហ៊ុន សារ៉ាត់បានបញ្ជាក់ទៀតថា ក្រោយពីចាប់ឃាត់ជ្រូក៣០ក្បាលនៅខេត្តបន្ទាយមានជ័យកន្លងមកពិនិត្យទៅមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិកក្រសួងបានចេញសេក្តីប្រកាសព័ត៍មានជាបន្ទាន់មួយដល់សមត្ថកិច្ចជាប់ពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសឈ្មួញ ណាដឹកសត្វជ្រូកខុសច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់។

កសិករនិងពាណិជ្ជករជាអ្នកចិញ្ចឹមជ្រូកត្រូវមានវិធានការឲ្យបានម៉ើងម៉ាត់បោសសំអាតកន្លែងចិញ្ចឹមសត្វជាប្រចាំ ដើម្បីជៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងជំងឺផ្សេងៗទៀត។គ្រប់សត្តឃាតដ្ឋានទូទាំងខេត្តត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចពិនិត្យសុខភាពសត្វ ឲ្យបានជាប្រចាំក្រុមហ៊ុនទិញជ្រូករស់ស្របច្បាប់ដែលចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបើកធ្វើសត្តឃាតសត្វត្រូវគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ និងវិធានការអនាម័យសត្វចំនួន១២ចំណុច ។

សម្រាប់អ្នកនាំចូលសត្វជ្រូករស់និងនាំឆ្លងកាត់ពីប្រទេសជិតខាងដែលតម្រូវឲ្យមានទីតាំងចត្តាឡីស័កពិនិត្យឲ្យបានត្រឹមត្រួវមុននិងនាំចេញនាំចូល ដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសពិនិត្យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6851 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
47836 នាក់
ខែនេះ :
248560 នាក់
3 ខែនេះ :
685572 នាក់
សរុប :
15519504 នាក់