ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាចរណ៍ រវាងរថយន្តរបស់​ក្រុមហ៊ុ​នវីរៈប៊ុនថាំ ជាមួយនឹ​ងរថយន្តស៊េរីទំ​នើបម៉ា​ក​MG បណ្តាល​ឲ្យរថយន្ត​ក្រុមហ៊ុ​នវីរៈប៊ុនថាំ ក្រឡាប់ផ្ងាជើង​សំណាង​ល្អមិនបង្ក​ឲ្យមាន​អ្នករ​ងរបួស
Fri,12 February 2021 (Time 05:20 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 464នាក់)


រាជធានីភ្នំពេញ​៖សំណាង​ល្អមិនបង្ក​ឲ្យមានអ្នករងរបួស គ្រាន់តែ​រថយន្តរបស់​ក្រុមហ៊ុ​នវីរៈប៊ុនថាំ ក្រឡាប់​ផ្ងាជើង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាង​​រថយន្តរបស់​ក្រុមហ៊ុ​នវីរៈប៊ុនថាំ ជាមួយនឹ​ងរថយន្ត​ស៊េរីទំ​នើបម៉ា​ក​MGកាលពី​វេ​លាម៉ោង០២ យប់រំលងអា​ធ្រាត្រឈាន​ចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែ​កជាបួន តាមបណ្ដោយផ្លូវ ១៩៩ កែងនឹងផ្លូវ ៣៨៤ ក្នុងស​ង្កាត់​ទួល​ស្វាយព្រៃទី១ ខណ្ឌបឹងកេ​ងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែ​ងកើតហេតុបានឲ្យដឹងថា មុនជួបគ្រោះថ្នាក់​គេឃើញរ​ថយន្តរបស់​ក្រុមហ៊ុនវីរៈប៊ុនថាំ មួយគ្រឿងម៉ា​កហ៊ីយ៉ាន់ដា​យពណ៌លឿង​ពាក់ស្លាកលេខភ្នំពេញ2BJ-6016​បើកបរ​ដោយបុរសម្នាក់​រួមដំណើរនឹងបុរស​ម្នាក់ទៀត ធ្វើដំណើរតាម​បណ្ដោយផ្លូវ១៩៩ ក្នុង​ទិស​ដៅពីលិច​ទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុក​ជាមួយនឹ​ងរថយន្តស៊េ​រីទំនើបមួយគ្រឿងម៉ាកMG ពណ៌សពាក់ស្លាកលេខភ្នំពេ​ញ2BF-9638​បើកបរដោយបុរស​ម្នាក់រួមដំណើរ ដោយបុរស២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ 384 ទឹកដៅ​ពីជើងទៅត្បូង​បាញ់ឆាប់​ថ្ងៃខាងមុខខាងស្ដាំ​ពេញទំហឹង បណ្ដាលឲ្យរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ក្រឡាប់ផ្ញើរជើងម្ខាង​ ចំណែកឯរថយន្តស៊េ​រីទំនើបម៉ាកMGរង​ការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ភ្លាមៗនោះខាង​រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ បានចេញពីរ​ថយន្តគេចខ្លួន​ចេញពីកន្លែងកើត​ហេតុបាត់អ​ស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន​បានចុះមកដល់បានទំនាក់​ទំនងទៅស​មត្ថកិច្ចជំនាញ ចុះមក​ធ្វើកា​រវិញយករថយន្តគ្រឿង​ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងកា​រដ្ឋាននគ​របាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8351 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49336 នាក់
ខែនេះ :
250060 នាក់
3 ខែនេះ :
687072 នាក់
សរុប :
15521004 នាក់