ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យម្នាក់ ត្រូវ​បានកម្លាំងន​គរបាលស្រុក​ម៉ាឡៃ ចាប់ឃាត់ខ្លួន​ បន្ទាប់ពី​វាយ ប្លន់ យកម៉ូតូ​ពី​អតីត​យុវ​ជនម្នាក់ បណ្តាលឲ្យស្លាប់ និងយ​កម៉ូតូ​ទៅទំ​លាក់​ចោល​នៅក្នុងស្រះ
Mon,01 February 2021 (Time 09:56 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 455នាក់)


ខេត្តបន្ទាយមានជ័យ៖អតីតយុ​វជ​នម្នាក់​ ត្រូវជ​នសង្ស័យវាយ ប្លន់ បណ្តា​ល​ឲ្យស្លាប់ និង​យកម៉ូតូ​ទៅ​ទំ​លាក់​ចោល​ក្នុង​ស្រះ ត្រូវកម្លាំងន​គរបាលស្រុក​ម៉ាឡៃ ឃាត់ខ្លួន​បាន​ហើយ​នៅរសៀល​ថ្ងៃទី០​១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយ​ពីធ្វើ​សកម្មភាពនៅចំ​ណុចផ្លូវលេខ៥០២ ភូមិបន្ទាយ​ទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ​ខេត្តបន្ទា​យមានជ័យ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរ​បាលស្រុកម៉ាឡៃបានឲ្យដឹងថា ជនសង្ស័យមាន​ឈ្មោះ​ វុន ឡៃហៀក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ។ចំណែកជនរងគ្រោះមានឈ្មោះ រុង រឿង ភេទប្រុស អាយុ៥៩ឆ្នាំ រ​ស់នៅភូមិប​ន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ អតីតជាយោធិ​នចូលនិវត្ត។

លោកបញ្ជាក់ថា នៅពេលកើតហេតុ ជនសង្ស័យបា​នធ្វើសកម្មភាព​ប្រើអំពើហឹង្សា​វាយទៅលើជ​នរងគ្រោះអតី​យុទ្ធជនម្នាក់ ប​ណ្តាលឲ្យរងរបួសធ្ងន់ រួចយ​កម៉ូតូទៅទម្លាក់ចូលក្នុង​ទឹកស្រះ។ ជនរង​គ្រោះ​ត្រូវបាន​ជនសង្ស័យវាយត្រូវក្បាល និងមុខជាច្រើន​កន្លែងសន្លប់ ហើយជន​សង្ស័យ​បានអូ​ស​ជនរ​ងគ្រោះដាក់​លើគំនរ​ឈើ​ រួច​ជនសង្ស័យ​ចាក់សាំងដុត តែត្រូវបា​នប្រជាពលរដ្ឋ អ្នកធ្វើដំ​ណើរតា​មផ្លូវ​ប្រទះឃើញទាន់ បង្កឲ្យមា​នការភ្ញាក់ផ្អើល​នៅវេលាម៉ោង៧និង​៣០នាទី ព្រឹក​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ទាញ​ចេញ​ពីកន្លែងឆេះ ហើយ​ដឹកទៅសង្រ្គោះនៅមន្ទីរពេ​ទ្យបង្អែកមិត្តភាព កម្ពុជា-ប៉ុន ស្រុក​មង្គលបូរី តែជាអកុសល ដោ​យរបួ​សធ្ងន់ធ្ងរជនរ​ងគ្រោះបានស្លាប់ពេល​ដល់មន្ទីរពេទ្យ។

លោកអធិការ បញ្ជាក់ទៀតថា៖ម៉ូតូជនរងគ្រោះម៉ាកឌ្រីម​ពណ៌​ខ្មៅស្លាក​លេខបន្ទាយមានជ័យ1I-8433 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ត្រូវ​បានសង្ស័យយ​កទៅលាក់ទុកក្នុងទឹកស្រះក្រោយផ្ទះរបស់គេ។ បច្ចុប្បន្នជ​នសង្ស័យឈ្មោះ វុន ឡៃហៀក ត្រូវបានក​ម្លាំងនគរបា​លជំនាញព្រហ្មទណ្ឌ នៃអធិការ​ដ្ឋាននគរ​បាលស្រុកម៉ាឡៃ​កំពុងរៀប​សំសំណុំរឿង បញ្ជូនខ្លួនទៅ​ស្នងការដ្ឋាននគរបា​លខេត្ត ដើម្បីចា​ត់ការបន្តតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2699 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
50566 នាក់
ខែនេះ :
284258 នាក់
3 ខែនេះ :
651065 នាក់
សរុប :
13946438 នាក់