ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អ្នកសា​រព័ត៌មា​ន និងសប្បុរ​សជននានា នៅក្រុង​ប៉ោយប៉ែត នាំយកអំ​ណោយផ្តល់ជូន ក្រុមការងារស្ម័គ្រចិត្ត​ចំនួន៥០នាក់ នៅចំណុចភូមិ​សាស្ត្រអុង ម៉ុង ស្រុក​ម៉ាឡៃ
Mon,01 February 2021 (Time 09:11 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 443នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីជាការលើកទឹកចិត្ត និងមើលឃើញពីការខ្វះ​ខាតរបស់ក្រុមការងារស្ម័គ្រ​ចិត្ត នៅចំណុ​ចភូមិសាស្ត្រអុង ម៉ុង ស្ថិតនៅភូមិអូរ​អំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ លោក ឈុន ពេជ្រ ប្រធានមជ្ឈមណ្ឌល​ព័ត៌មានសម្លេងជាយដែន បាននាំយក​អំណោយរ​បស់​ក្រុមអ្នក​សារព័ត៌មាន និងបានមក​ពីការជួយ​ឧបត្ថម្ភពីសប្បុរ​​សជននានា នៅក្នុងក្រុងប៉ោយប៉ែត ជួយឧបត្ថម្ភដល់ក្រុម​ការងារស្ម័គ្រ​ចិត្តចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ ទឹកត្រី , ទឹកស៊ីអ៊ី និង មី។

ក្នុងឱកាសនោះ​លោក ឈុន ពេជ្រ បានថ្លែងកោតសសើ​ចំពោះក្រុមការងារស្ម័គ្រ​ចិត្ត ដែលបាន​ស្ម័គ្រ​ចិត្តលះបង់​ទាំងពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការជួយប្រជាពលរដ្ឋ នៅចំណុចភូមិ​សាស្ត្រខាងលើ។

លោក គង់ ជា តំណាងឲ្យប្រជាព​លរដ្ឋ ចំនួន១៣៥​០គ្រួសារ និងជាប្រធានក្រុមការងារ បានមាន​ប្រសាសន៍ថា ប្រ​​ជាពលរដ្ឋ និងក្រុម​ការងារខាង​លើ ថ្នាក់ដឹក​នាំមិន​ទាន់ទទួលស្គាល់ និងបង្កើត​ជាភូមិ​ជាផ្លូវការនូវឡើយទេ គ្រាន់តែ​អាជ្ញាធរមូលដ្ឋា​នដឹងលឺតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា ពលរដ្ឋនាំគ្នាម​ករស់នៅ និងបង្កើតជាក្រុមការ​ងារសម្រាប់ជួយការពារ និងជួយ​ដោះ​ស្រាយរាល់ទុកលំបាក និ​ងឈឺស្កាត់​នានារបស់​ប្រជាពល​រដ្ឋ ចំណុចភូមិ​សាស្ត្រខាង​លើគិត​មកដល់​ពេលនេះ​រយះពេល២ឆ្នាំម​កហើយ។

ប្រជាពលរ​ដ្ឋបានឲ្យដឹងថា បច្ចុប្បន្នមិន​បានប្រក​បមុខរប​រអ្វីក្រៅពី​ដើរស៊ីឈ្នួល​គេនោះទេ ដោយ​សារ​តែជីវភាពខ្វះខាត។ដូច្នេះពួ​កគាត់ស្នើសុំឲ្យ​អាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ជួយសម្រួល ឲ្យបានប​ង្កើត​ភូមិ​ពេញសិទ្ធិដូចគេឯងផ​ង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4299 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
52166 នាក់
ខែនេះ :
285858 នាក់
3 ខែនេះ :
652665 នាក់
សរុប :
13948038 នាក់