ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ ដួង តារា មានទំនុកចិត្តនិងកក់ក្តៅយ៉ាងខ្លាំងចំពោះសុខភាព នៅពេលទទួលវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩
Wed,10 February 2021 (Time 02:02 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 456នាក់)


រាជធានីភ្នំពេញ:នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម​ ដួង តារា រដ្ឋលេខា​ធិការទី​ស្តីការ​គណៈរដ្ឋមន្ត្រី និងជា​ជំនួយការ​ស​ម្តេ​ចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរបង្ហោះនៅលើ page facebook របស់ឯកឧត្តមផ្ទាល់ ក្រោយពីចាក់វ៉ាក់សាំងការពារជំងឺCOVID-19 លើកដំបូងនៅក្នុងប្រទេសកម្ពុជារួចនោះថា"ខ្ញុំបានចាក់ថ្នាំការពារ​ COVID-19 ហេីយកាលពីព្រឹកមិញនៅមន្ទីពេទ្យកាល់ម៉ែត្រ។ខ្ញុំមានទំនុកចិត្តនិងកក់ក្តៅយ៉ាងខ្លាំងចំពោះសុខភាពខ្ញុំដែលពេលនេះត្រូវបានទទួលវ៉ាក់សាំងចាក់ការពារហេីយ។

ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តីយ៉ាងជ្រាលជ្រៅបំផុតដែលលោកបានយកចិត្តទុកដាក់ចំពោះសុខភាពពលរដ្ឋទូទាំងប្រទេសរួមទាំងសុខភាពមន្រ្តីរាជការទាំងអស់គ្នា។កម្ពុជាមានសុខសន្តិភាព​ និងមានសុវត្ថិភាពសុខភាព​ ព្រោះកម្ពុជាមានសម្តេចតេជាដឹកនាំប្រទេស។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង"។


សូមបញ្ជាក់ដែរថា នៅព្រឹកថ្ងៃ១០ ខែកុម្ភ:នេះថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ នៅ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។

សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២រសៀល ថ្ងៃ ខែដដែរ នៅមន្ទីរពេទ្យកេតុមាលា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4690 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
54445 នាក់
ខែនេះ :
282846 នាក់
3 ខែនេះ :
650331 នាក់
សរុប :
13943416 នាក់