ស្នងការនគរបាលខេត្តមណ្ឌលគិរី បាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន
ខេត្តមណ្ឌលគិរី៖ដតបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តោយខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កងកម្លាំងនគរបាលដែលឈរជើងនៅតាមបណ្តាប៉ុសិ៍្តនគរបាលការពារព្រំដែនគោកទាំង១៤ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ (លេខ៦២១ និង៣០៣) ។ដោយក្នុងមួយប៉ុស្តិ៍ៗទទួលបាន៖ អង្ករ ១០០គីឡូ, មី ០២កេស, ភេសជ្ជៈ ០៣កេស, ទឹកអាកុល ០៥លីត្រ, ម៉ាស់ ០៥ប្រអប់ និងថិវិកា ចំនួន ៤០ម៉ឺនរៀល ដើម្បីដោះស្រាយការហូបចុកប្រចាំថ្ងៃ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ៕