ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចាប់ឃាត់ខ្លួនបញ្ជូនជ​នសង្ស័យ​ចំនួន៣នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅ​នឹងករ​ណី​គ្រឿងញឿន ​
Wed,10 February 2021 (Time 07:50 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 391នាក់)


ខេត្តបន្ទាយមានជ័យ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក​វរសេ​នីយ៍​ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការ មូលដ្ឋានកងរាជអាវុធក្រុង បានចុះប្រតិ​បត្តិការ​បង្ក្រាប​ករណីរ​ក្សា​ទុក និង​ប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន ដោយធ្វើកា​រឃាត់ខ្លួនជ​នសង្ស័យ​បាន​ចំនួន០​៣​នាក់ ព្រមទាំងដ​កហូតបាននូវ​វត្ថុតា​ងគ្រឿងញៀ​នប្រភេទ​មេតំហ្វេតា​មីនទឹកក​កចំនួន​០១កូន​ថង់កិប ស្មើនឹង​ទម្ងន់១,៨០ក្រាម​ ម៉ូតូ​ចំនួន០​២​គ្រឿង និ​ងសម្ភារៈមួ​យ​ចំនួ​ន កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃ​ទី០៩​ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិ​តារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

លោករវសេនីយ៍ត្រី មេបញ្ចាការ មូលដ្ឋានកងរាជអាវុធក្រុង បានឱ្យដឹងថា ក្រោយពីធ្វើការ​ឃាត់ខ្លួន​ជនស​ង្ស័យ​ឈ្មោះ សុខ លីហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរប​រជា​ងតភ្លើង រស់នៅភូមិ១ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យជាអ្នករក្សាទុ​កគ្រឿងញៀន ចំណែកជ​នសង្ស័យ​ចំនួន០២​នាក់​ទៀត
១/.ឈ្មោះ ឆាន់ ហូលីហុង ភេទប្រុស អាយុ​១៧ឆ្នាំ រស់នៅភូមិតារាង​បាល់ សង្កាត់កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ និង ២/.ឈ្មោះ គង់ ចិនតឺ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង០២នាក់ យោងតាមការធ្វើតេស្ត​ទឹកនោមពិនិត្យ​រកសារធាតុញៀន​ជាលទ្ធ​ផល​វិជ្ជមា​ន(+)។ជនសង្ស័យទាំង០៣នាក់ ត្រូវបាន​កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថក្រុងកសាង​សំណុំរឿងប​ញ្ជូន​មក​ការិយាល័យ​បង្ក្រាបបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត ចាត់ការបន្ត បច្ចុប្បន្ន ជនសង្ស័យ​ទាំង០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនា​ញ បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅរសៀល​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីបន្តតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2483 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
52238 នាក់
ខែនេះ :
280639 នាក់
3 ខែនេះ :
648124 នាក់
សរុប :
13941209 នាក់