បុរសពិការស្វិតជើង ចិញ្ជឹមកូន៦នាក់ក្នុងបន្ទុក បោះបង់អាជីពជាអ្នកសុំ មកលក់ដូរបន្តិចបន្តួចនៅលើចិញ្ជើមផ្លូវជាតិលេខ៥ ខាងមុខអាងអូរខៃដន មហមហាកំសត់ដើម្បីក្រពះ
ខេត្តបន្ទាយមានជ័យ៖ពិតជាកំសត់ខ្លាំងណាស់ បុរសពិការស្វិតជើង លះបង់អាជីពសុំ(ទាន)មកអង្គុយនៅលើរទេះរុញ លក់ដូរដូចជាៈទឹកសុទ្ធ,ប្រេងក្រឡា,បារី និងភេជ្ជៈ ពីនាក់កូននៅលើចិញ្ជើមផ្លូវជាតិលេខ៥ ខាងមុខអាងអូរខៃដន ព្រំប្រទល់សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីចិញ្ចឹមជីវិតនិងគ្រួសារ។
បុរសពិការស្វិតជើងមានឈ្មោះម៉ៅ រ៉ូ អាយុ៣៧ឆ្នាំ រស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានប្រពន្ធនិងកូនចំនួន៦នាក់នៅក្នុងបន្ទុក។
បុរសពិការស្វិតជើងមានឈ្មោះម៉ៅ រ៉ូ បាននិយាយថា ខ្លួនពិការស្វិតជើងតាំងពីអាយុ៦ឆ្នាំមកម្លេះ មូលហេតុដែលបណ្តាលឲ្យខ្វិនគឺផ្តើមចេញពីគ្រុនក្តៅចាក់ថ្នាំ។
បុរសពិកាខាងលើបញ្ជាក់ថា ក្រោយពីខ្លួនបានសាងអនាគត់ជាមួយប្រពន្ធ រហូតមានកូន ខ្លួនក៏បានប្រកបមុខរបដើរដាក់មោង បង្កៃនៅតាមបឹង បន្ទាប់មកកាលពី៥ឆ្នាំមុនខ្លួនបានទៅសុំលុយគេនៅឯប្រទេសថៃ ដោយសារការសុំនោះមានការលំបាក ដោយខ្លះគេអាណិត ខ្លះគេរិះគន់ ទើបថ្ងៃមួយប៉ូលីសថៃបានចាប់បញ្ជូនមកស្រុកវិញ ក៏សម្រេចប្រកបមុខរបជាអ្នករើសអេតចាយបានកំរ៉ៃក្នុងមួយថ្ងៃបាន៥០០០(ប្រាំពាន់)ទៅ៦០០០(ប្រាំមួយពាន់រៀល) ចាយមិនគ្រប់ ទើបបានចាប់យកមុខរបលក់ដូចជាៈទឹកសុទ្ធ,ប្រេងក្រឡា,បារី និងភេជ្ជៈ រហូតមកដល់ពេលនេះ រកចំណូលមួយថ្ងៃបាន១ម៉ឺន ទៅ២ម៉ឺនរៀលប៉ុណ្ណោះ រីប្រពន្ធ ត្រូវសម្រាកពីការងារកម្មករសំណង់ទៀត ដោយសារតែប្រទេសជួបវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យជីវភាពកាន់តែពិបាកទៅៗ នេះកូនៗមិនទាន់ចូលរៀនផងដោយសាជំងឺកូវីដ បើមិនអញ្ជឹងទេមិនដឹងទៅជាយ៉ាងនានោះទេ។
ការលក់ដូរនៅលើចិញ្ជើមផ្លូវនេះ គឺប្រថុយនឹងគ្រោះថ្នាក់ណាស់ តែមិនដឹងធ្វើយ៉ាងមិច បើសិនជាការលក់កាក់គបបានដើមទុន ខ្លួននឹងទៅប្រកមុខរបចិញ្ជឹមត្រីវិញ។ដូច្នេះលោកបានស្នើឲ្យសប្បុរសជនជួយដល់គ្រួរសាររបស់ខ្លួន ឲ្យរួចផុតពីការលក់ដូរនៅលើចិញ្ជើមផ្លូវនេះផង៕