ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បុរស​ម្នាក់​ កំពុងតែ​ជិះ​ម៉ូតូ​សុខៗ ​ក៏​ស្រាប់​តែមាន​រថយន្ត​ព្រូស មួយគ្រឿង​បើក​មកពី​ក្រោយ​​បុក​ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត និង​ម៉ូតូ ​ព្រមទាំង​មនុស្ស​ធ្លាក់ចូល​ទៅក្នុង​​​​​ប្រឡាយទឹក រងរបួស​ធ្ងន់
Fri,08 January 2021 (Time 08:53 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 365នាក់)


រាជធានីភ្នំពេញ៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកព្រូស និងម៉ូតូ​ បណ្តាល​ឲ្យ​មធ្យោ​បាយ​ទាំ​ងពីធ្លាក់ចូលប្រឡាយ រីឯមនុស្សរ​ងរបួស​ធ្ងន់ បញ្ជូន​ទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យ។

ហេតុការនេះបានកើត​ឡើងកាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច ប្រ​ឡាយទឹក​មួយកន្លែង​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ ស្ថិតនៅ​ក្នុងភូមិ​អន្លង់​គង់​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ។

បើតាម​ប្រភពព័ត៌មាន​ពីកន្លែង​កើតហេតុ​បាន​ឲ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍គេបាន​ឃើញ​បុរស​ម្នាក់​កំពុងតែ​ជិះ​ម៉ូតូ​សុខៗ ​ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាកព្រូស មួយគ្រឿង​បើក​មកពី​ក្រោយ​យ៉ាង​លឿនខ្វះការប្រុងប្រយ័ត្ន បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត និង​ម៉ូតូ ​ព្រមទាំង​មនុស្ស​ធ្លាក់ចូល​ទៅក្នុង​​​​​ប្រឡាយទឹក រងរបួស​ធ្ងន់បញ្ជូន​ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។​

ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1G.3398 ឯ​រថយន្តបង្ក​គឺ​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX. 2687​។ក្រោយ​កើតហេតុ អ្នកបើក រថយន្ត បាន​លូន​ចេញមក​ខាងក្រៅ​ក្នុង​សភាព​ស្រវឹងស្រា​ជោគជាំ ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ទុក​ឲ្យ​សមត្ថកិច្ច​។​

បើតាម​ការពិនិត្យ​មើល​ស្នាម​នៅ​កន្លែងកើតហេតុ ម៉ូតូ​និង​រថយន្ត​បាន​បើក​ស្រប​ទិស​គ្នា តាម​បណ្ដោ​យ​ផ្លូវ​៥០​ម៉ែត្រ​ទិសដៅ​ពី​ជើង​មក​ត្បូង ដោយ​រថយន្ត​បើក​មកពី​ក្រោយ​យ៉ាង​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ជនរង​គ្រោះ​ផ្លោងចូល​ទៅក្នុង​ប្រឡាយ​ទឹក​ទាំងអស់គ្នា​។

ប្រជាពលរដ្ឋ ជួយ​ទាញ​បុរស​រងគ្រោះ​ចេញពី​ប្រឡាយទឹក​រងរបួសធ្ងន់​ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ ហើយ​ជនរ​ងគ្រោះបានប្រាប់គ្រូ​ពេទ្យថាឲ្យជួយ​​រកប្រពន្ធ​គាត់ផង រួចក៏​សន្លប់បាត់ស្មារតី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12426 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
38297 នាក់
ខែនេះ :
299792 នាក់
3 ខែនេះ :
665240 នាក់
សរុប :
13965280 នាក់