ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ បានដឹកនាំកិច្ចប្រជុំ​ស្ដីពីការកែសម្រួល ​កំណត់ព្រំប្រទល់ រវាងរ​ដ្ឋបាលខេត្ត​កែប​ កំពត​ កំពង់ស្ពឺ​ និងខេត្តតាកែវ​ នៅសាលាខេត្តកំពត
Wed,06 January 2021 (Time 08:10 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 420នាក់)


ខេត្តកែប៖ដើ​ម្បីកំណត់ព្រំប្រទ​ល់​រដ្ឋបា​ល​រវាងខេត្ត នៅព្រឹកថ្ងៃទី០៦​ ខែមករា​ ឆ្នាំ២០២១​ អភិបា​ល​ខេត្ត​ចំនួន៤ រួមមានៈខេត្តកែប​ ខេត្តកំពត តាកែវ និងខេត្តកំ​ពង់ស្ពឺ បានជួប​ប្រ​ជុំគ្នា ក្នុងនោះក៏​មានការ​ចូលរួមពីមន្ទីរ ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋបាល​ខេត្តនីមួយៗ​​។

កិច្ចប្រជុំពេលនេះ គឺពិ​តជា​សំខា​ន់ណាស់​ ក្នុងគោលដៅ លើកកម្ពស់ផល​ប្រយោជន៍ជាតិ និងសង្គម​ទាំងមូល​ ពិសេស​សំដៅការពន្លឿន ឲ្យបានឆាប់រហ័ស ដើម្បីបង្ក​ភាពងាយ​ក្នុងការ​បម្រើសេវា​រដ្ឋបា​ល សេវាសាធារណៈ ការពារសន្តិ​សុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រវាងព្រំប្រទ​ល់ស្រុក​នីមួយៗនៃខេត្តទាំង៤​ ដែលមា​នបញ្ហាប្រឈមនេះ។

គោលបំណងសំខាន់​ នៃកិច្ចប្រជុំនេះ​ គឺដើម្បីឈានដល់ការ​កំណត់ឲ្យមានភាពច្បាស់លាស់ និងឯ​កភាពគ្នា ក្នុងការគ្រប់​គ្រងដែនដីរដ្ឋបា​លខេត្តនិ​យាយមួយៗ អោយបាន​ច្បាស់លាស់​ និងធ្វើការ​ពិនិត្យផ្ទៀង​ផ្ទាត់លើចំណុចមួយចំនួន នៃព្រំប្រទល់រដ្ឋបាលខេត្ត ដែលមិនទាន់​បានឯកភាពគ្នា​លើការគ្រប់​គ្រងដែនដីរដ្ឋបាលខេត្ត​ ខេត្តទាំង៤​។

រដ្ឋបាលខេត្តនីមួយៗ​ ក៏បានបង្ហាញពីបញ្ហាប្រឈម និងសំណូមពរ មួយចំនួន ដែលរដ្ឋបា​លខេត្ត​កំពត នៅមា​នបញ្ហា ក្នុងការកំណត់ព្រំប្រទល់​ រដ្ឋបាលនេះ ទៅលើការគ្រប់គ្រងរដ្ឋបាល មិនទាន់មា​នភាព​ច្បាស់លាស់ ពិសេសសម្រាប់បម្រើការបោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី​៥ ខាងមុខនេះ។
ក្នុងនោះមានរវាង ឃុំកំពង់ត្រាចខាង​លិចស្រុកកំពង់ត្រាច ខេត្តកំពត និងឃុំពងទឹក ស្រុកដំណា​ក់ចង្អើ ខេត្តកែប និងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត, ឃុំអូរក្រសារ ស្រុកដំណាក់ចង្អើរ ខេត្តកែប​, ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត និងឃុំ អូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងឃុំត្រពាំង​ក្រញូង ស្រុកត្រាំកក់ ខេត្តតា​កែវ ជាមួយ​ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត និងស្រុកត្រាំកក់ ខេត្តតាកែវ ស្រុកឈូក ឃុំតេជោអភិវឌ្ឍន៍ខេត្តកំពត និងស្រុកភ្នំស្រួច ឃុំត្រែងត្រយឹង ខេត្តកំ​ពង់ស្ពឺ​។
ក្នុងកិច្ចប្រជុំនោះ បន្តពីចូលរួម​មតិយោ​បល់ពិភាក្សាគ្នា ក៏បានឯកភាពគ្នា ក្នុងទិសដៅ​បង្កើតក្រុមកា​រងារបច្ចេកទេសអន្តរខេត្ត នៃខេត្តទាំង៤​ គឺផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្ត ស្របតាមគោ​លការណ៍ និងនីតិវិធីរួម​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15980 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
56965 នាក់
ខែនេះ :
257689 នាក់
3 ខែនេះ :
694701 នាក់
សរុប :
15528633 នាក់