ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កម្លាំងដែលឈរជើងនៅការពារសន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលចត្តាឡីស័កទាំង៣ ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃ០៦ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមលោកឧត្តមសេនីយ៍ស្នងការរង លោក អធិការនគរបាលក្រុងប៉ោយប៉ែត និងសហការី បានអញ្ជើញចុះពិនិត្យ សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កម្លាំងដែលឈរជើងនៅតាមមណ្ឌលចត្តាឡីស័កទាំង៣ ក្រុងប៉ោយប៉ែត ដើម្បីការពារសន្តិសុខ សុវត្ថិភាព។
អំណោយដែលត្រូវផ្តល់ជូនក្នុងមួយមណ្ឧលទទួលបាន អង្ករ ៥០គីឡូ , ទឹកសុទ្ធ ២០យួរ , មី ១កេសធំ និងថវិកាចំនួន៥០ម៉ឺនរៀល និងជូនកម្លាំងកងរាជអាវុធហត្ថក្រុង១០ម៉ឺនរៀល កម្លាំងយោធា១០ម៉ឺនរៀល កម្លាំងប្រជាការពារភូមិ ១០ម៉ឺនរៀល ដែលប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័កមានមណ្ឧល មន្ទីពេទ្យបង្អែកក្រុង មណ្ឧលសុខភាពប៉ោយប៉ែត និងវិទ្យាល័យនិមិត្ត ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដល់កម្លាំងទាំងអស់ ត្រូវថែទាំសុខភាព គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕