ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រថយន្តធុនធំដឹកទំនិញមួយគ្រឿង បើកបរ​សុខ​ៗ​ស្រាប់តែ​ធ្លាយ​ធុង​ហ្គា​ស​ម៉ាស៊ីនត្រជាក់​បណ្តាលអោយឆេះ​សន្ធោសន្ធៅ នៅក្រុង​ប៉ៃ​លិន
Sat,30 January 2021 (Time 10:04 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 498នាក់)


ខេត្ត​ប៉ៃលិន៖កាលពី​វេលា​ម៉ោង​១​ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​ឆាបឆេះ​ ស្ទើរ​គ្មាន​សល់ ខណៈ​ម្ចាស់​បើកបរ​សុខ​ៗ​ស្រាប់តែ​ធ្លាយ​ធុង​ហ្គា​ស​ម៉ាស៊ីនត្រជាក់ បង្ក​ជា​អណ្តាតភ្លើង​ឆេះ​សន្ធោរ​សន្ធៅ​ ធ្វើ​ឱ្យ​ម្ចាស់​បើកទ្វារ​រថយន្ត​ចេញ​ស្ទើរតែ​មិន​ទាន់ ទម្រាំ​តែ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​ពន្លត់​ទាន់​ពេលវេលា បណ្តាល​ឱ្យ​ឆេះ​អស់​ស្ទើ​ទាំងស្រុង។

ហេតុការណ៍​នេះ​បាន​កើតឡើង ​នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិតនៅក្នុងភូមិ​ដីក្រហម សង្កាត់​អូ​តា​វ៉ៅ ក្រុង​ប៉ៃ​លិ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា៖មុន​ពេល​កើតហេតុ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ម្នាក់ ភេទ​ប្រុស មិន​ស្គាល់​អត្តសញ្ញាណ​ជាន់​ហ្វ្រាំង​យ៉ាង​ប្រញាប់​ឈប់​នៅ​លើ​ដងផ្លូវ ហើយ​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ ខណៈ​រថយន្ត​របស់​ខ្លួន​មានការ​ធ្លាយ​ហ្គា​ស​ម៉ាស៊ីនត្រជាក់ បង្កហេតុ​ជា​អណ្តាតភ្លើង​ឆាបឆេះ។ក្រោយមក​​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បានចេញ​ប្រតិបត្តិការ​ពន្លត់​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង។

ទោះបីជា​យ៉ាងណា​ករណី​ខាងលើ​បាន​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​០១​គ្រឿង (​ម៉ាក COMC SHEN ZHEN ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3F-1059)។តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​និង​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
557 នាក់
ម្សិលមិញ :
5013 នាក់
សប្តាហ៍នេះ :
48424 នាក់
ខែនេះ :
282116 នាក់
3 ខែនេះ :
648923 នាក់
សរុប :
13944296 នាក់