ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ខេត្តបន្ទាយមានជ័យ មានទណ្ឌិត៦៣នាក់ត្រូវស្នើសុំលែងទោស និង​បន្ធូរបន្ថយ​ទោសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជាខាងមុខ
Fri,29 January 2021 (Time 02:19 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 506នាក់)


ខេត្តបន្ទាយមានជ័យ៖នៅខេត្តបន្ទាយមានជ័យ មានទណ្ឌិត៦៣នាក់ត្រូវស្នើសុំលែងទោសនិង​បន្ធូរបន្ថយ​ទោសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងបុណ្យវិសាខបូជាខាងមុខនេះបើយោងកិច្ចប្រជុំមួយនារសៀលថ្ងៃទី២៨ ខែមករា​ ឆ្នាំ ២០២១​របស់គណៈកម្មការ​ខេត្តបន្ទាយមានជ័យលេីកលែងទោសនិង​បន្ធូរបន្ថយ​ទោសដល់ទណ្ឌិតក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ និង​បុណ្យ​ វិសាខបូជាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំនោះ ដឹកនាំដោយលោក​ គឹង​ វណ្ណៈ​ អភិអភិបាលរងខេត្តតំណាងឲ្យ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ លោក តេង​ សាម៉ៃ ​ព្រះរាជ​អាជ្ញា​រងនៃអយ្យការអមតុលាកាខេត្ត​ លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន​ ប្រធាន​ ពន្ធនាគារ​ ខេត្តបន្ទាយមានជ័យ រួមទាំង​មន្ត្រី​ជំនាញកិច្ចការតុលាការ ពន្ធនាគារនិងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ ។

លោកឧត្តមអគ្គនុរក្ស២​ អ៊ុង​ ស៊ីផាន បានអានស្ថិតីបញ្ជីឈ្មោះនិងសាវតានៃទណ្ឌិតជនជាតិខ្មែរ និងជនបរទេសដែលត្រូវបានអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យស្នើ ហើយសុំការអនុម័តពីគណៈកម្មការ ដើម្បីបញ្ជូនបន្ថយទោសបន្តសុំថ្វាយការសម្រេចពីថ្នាក់លើ ក្នុងនោះមានទណ្ឌិតចំនួន៣០នាក់មានស្រី២នាក់ ត្រូវបានស្នើសុំលើលលែងទោសនិងបន្ធូរបន្ថយទោសក្មុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខ និងទណ្ឌិតចំនួន៣៣នាក់ក្នុងនោះមានស្រី៥នាក់ ត្រូវបានស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យវិសាខបូជាខាងមុខ ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃ ២៦ខែមេសា ឆ្នាំ២០២១ ។

លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យទទួលស្គាល់ការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យ វាយតម្លៃលើសកម្មភាពអនុវត្ត គុណសម្បត្តិនិងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោស។

លោកអភិបាលរងខេត្តសង្ឃឹមថា ដំណើរការនេះនឹងមិនមានអំពើពុករលួយ ភាពលំអៀង មិនបក្ខពួក ភាពមិនប្រក្រតីឬបញ្ហាកើតឡើងឡើយពោលធ្វើបានប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធិភាពខ្ពស់ផងដែរ។

ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8627 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49612 នាក់
ខែនេះ :
250336 នាក់
3 ខែនេះ :
687348 នាក់
សរុប :
15521280 នាក់