ក្មេងប្រុសស្រី២នាក់ លង់ទឹកស្រះមួយកន្លែងបណ្តាលឱ្យស្លាប់ ដោយសារតែឪពុកម្ដាយមានការធ្វេសប្រហែស
ខេត្តកំពង់ឆ្នាំង:ពិតជាអណោចអធមខ្លាំងណាស់ក្មេងប្រុសស្រី២នាក់ លង់ទឹកស្រះមួយកន្លែង នៅចំណុចដូនកែវ ក្នុងទឹកស្រះរបស់ឈ្មោះ(សែនយ៉ុង) ស្ថិតនៅក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១១:
00 នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
ក្មេងប្រុសស្រី២នាក់ រងគ្រោះមានឈ្មោះ
១-ឈ្មោះយន គឹមមួយ ភេទស្រី អាយុ៤ឆ្នាំ ជាកូនរបស់ឈ្មោះសែន យ៉ុង និង ប្រពន្ធឈ្មោះសឿន កញ្ញា។
២-ឈ្មោះហៀង ដាលីន ភេទប្រុស អាយុ៣ឆ្នាំជាកូនរបស់ឈ្មោះសុខ លាង និងប្រពន្ធឈ្មោះ សំ ភាព រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រភពពីម្ដាយក្មេងរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសស្រីទាំង២នាក់ខាងលើបានលេងបាយឡុកបាយឡជាមួយគ្នា មួយសន្ទុះក្រោយមក ក៏ស្ងាត់មិនដឹងក្មេងទាំងពីរនាក់នោះទៅឯណា ក្រោយមកក៏បាននាំគ្នាតាមរកលុះដល់វេលាខាងលើ ដោយមានការសង្ស័យក៏ទៅមើលទឹកស្រះ ក៏ស្រាប់តែឃើញក្មេងទាំង២នាក់បានលង់ទឹកស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពក្មេងប្រុសស្រីទាំងពីរ ត្រូវបានអាណាព្យាបាលយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕