ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រឿងទំនាស់ដីធ្លីរាំរ៉ៃជិត20ឆ្នាំចំនុចអូរស្វារអិលនឹងឈានដល់ការចាប់ដៃគ្នាចុះវាស់វែងកំណត់ព្រំដីបញ្ចប់ទំនាស់
Fri,29 January 2021 (Time 05:36 AM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 545នាក់)


ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុន សែន ទំនាស់ដីធ្លី៦៦ហិកតានៅចំណុចអូរស្វារអិលដ៍រ៉ាំរ៉ៃភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ោយខេត្តបន្ទាយមានជ័យដែលមានទំនាស់ជិត២០ឆ្នាំបានឈានដល់ចាប់ដៃគ្នាចុះវាសវែងកំណត់ព្រំដីបញ្ចប់ទំនាស់ដោយសន្តិវិធីក្រោមការចុះសម្របសម្រួលពីសំណាក់គណៈកម្មាការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្តដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ។

កិច្ចសម្របសម្រួលរហូតឈានដល់ការបញ្ចប់នេះធ្វើឡើងនៅលើទីតាំងដីទំនាស់ខាងលើកាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២១ដោយមានការចូលរួមពីគ្រប់ភាគីទាំងសងខាងនៃ១៤គ្រួសារនិង៥១គ្រួសារនិងដោយយោងលិខិតជូនដំណឹងរបស់គ្រួសារមហាផ្ទៃចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាលចំពោះក្រុមអនាធិបតេយ្យចូលកាន់កាប់វាស់វែងបែងចែកនិងលក់ដូរដីធ្លីនិងសង់ផ្ទៈ ខ្ទម រោង លើកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារដែលមានប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុនៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

មុនឈានដល់ការស្រុះស្រួលគ្នាបញ្ចប់ទំនាស់គឺលោក ង៉ោ ម៉េងជ្រួន បានលើកពីនីតិវីធីនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការគឺផ្តោចទៅលើការសម្របសម្រួលគ្នាលើមូលដ្ឋានច្បាប់ហើយជាពិសេសអោយឈ្នះៗតាមនយោបាយឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដល់ភាគីទាំងពីរអនុវត្តនិងបានលើកឡើងសំណូមពរទៅវិញទៅមករហូតភាគីទាំងពីរបានឯកភាពគ្នាដោយព្រមរុសរើសំណងដោយខ្លួនឯងហើយទៅធ្វើលើដីដែលបានបែងចែកគ្នា។ទីតាំងថ្មីគឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវហើយអាជ្ញាធរនិងចេញដីការសម្រេចអោយបងប្អូនកាន់កាប់ដោយស្របច្បាប់។

លោក ង៉ោ ម៉េងជ្រួន បានបន្ថែមទៀតថាក្រោយពីការសម្របសម្រួលគ្នាចប់របស់ភាគីទាំងពីរលោកបានដាក់វិធានការច្បាប់ចាប់ឃាត់ខ្លួនបញ្ជូនខ្លួនទៅអធិការបន្តទៅតុលាការសម្រាប់អ្នកថ្មីណាដែលចូលមកសាងសងថ្មីឬមកធ្វើអ្វីក្រៅពីកិច្ចព្រមព្រាង។
បន្ទាប់ពីកិច្ចសម្របសម្រួលដោះស្រាយនេះបានបញ្ចប់អាជ្ញាធរខេត្តបន្ទាយមានជ័យនឹងចេញសេចក្តីជូនដំណឹងជាសាធារណៈអោយរុសរើសំណងទៅតាមការឯកភាពនិងស្រុះស្រួលគ្នាក្នុងរយះពេល១៥ថ្ងៃ។បើមិនអនុវត្តតាមអាជ្ញាធរនិងអនុវត្តដោយបង្ខំតាមនីតិវិធីច្បាប់ដល់ក្រៅភាគីពាក់ព័ន្ធ។

សូមបញ្ជក់ថាយោងលិខិតជូនដំណឹងរបស់គ្រួសារមហាផ្ទៃចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាលចំពោះក្រុមអនាធិបតេយ្យចូលកាន់កាប់វាស់វែងបែងចែកនិងលក់ដូរដីធ្លីនិងសង់ផ្ទៈ ខ្ទម រោង លើកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារដែលមានប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុនៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8231 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49216 នាក់
ខែនេះ :
249940 នាក់
3 ខែនេះ :
686952 នាក់
សរុប :
15520884 នាក់