ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល នៅទិសយោធភូមិភាគទី៤
Wed,27 January 2021 (Time 09:40 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 424នាក់)


ខេត្តសៀមរាប:ក្នុងសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល នៅទិសយោធភូមិភាគទី៤ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បណ្ដាអង្គភាពសម្ព័ន្ធមេត្រីភាព និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំបំពេញការងារសម្ព័ន្ធមេត្រីភាព សម្រេចបានលទ្ធផលល្អប្រសើរ។

ដោយឈរលើស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច សាមគ្គីសហការល្អ លើកកម្ពស់ “សិល្បៈនៃការចែករំលែក” ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវប្រឈមនឹងការលំបាកនានា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងនូវមរតកសាសន៍ដ៏មានតម្លៃបំផុតគឺ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគា្រមានអាសន្ន ” “ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ” ហើយមរតកសាសន៍ដ៏មានតម្លៃនេះ បានក្លាយទៅជាកម្លាំងសាមគ្គីជាតិ ជួយឧបត្ថម្ភទំនុកបម្រុងគ្នាជា មហាគ្រួសារខ្មែរ និយាយជារួម និងនិយាយដោយឡែក ចំពោះការងារសម្ព័ន្ធមេត្រីភាពរបស់យើងកន្លងមក ក៏បានប្រព្រឹត្តទៅយ៉ាងសកម្មផុលផុស អនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយលើវិស័យការពារជាតិរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចាត់ទុកអង្គសិក្ខាសាលានេះថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងពង្រីកកិច្ចសន្ទនា ជាពិសេសពង្រឹងនូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័ន កងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន -អង្គភាពស៊ីវិលដៃគូក្នុងសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរស ជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន" ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង នៃការកសាងនិងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈ ស្រឡាញ់ប្រទេសជាតិ និងបានបំពេញកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។

ចំពោះទិសដៅការងារទៅមុខ ឯកឧត្តម ហ៊ុន ម៉ាណែត បានជំរុញអោយខិតខំបន្តនិរន្តរភាពការងារសម្ព័ន្ធមេត្រីភាព ជាមួយដៃគូសម្ព័ន្ធមេត្រីភាព ឆ្លើយតបទៅនឹងអនុសាសន៍ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីបង្វែរទិសដៅមួយផ្នែក នៃជំនួយសម្ព័ន្ធ មេត្រីភាព ឱ្យបម្រើទស្សនវិស័យយូរអង្វែង សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងការកែទម្រង់ កងយោធពលខេមរភូមិន្ទ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4906 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
45891 នាក់
ខែនេះ :
246615 នាក់
3 ខែនេះ :
683627 នាក់
សរុប :
15517559 នាក់