បុរសម្នាក់ស្លាប់ភ្លាមៗ យ៉ាងរន្ធត់មើលសពលែងស្គាល់ ខណៈជិះម៉ូតូសុខៗក៏ស្រាប់តែមានរថយន្តយីឌុបបើកមកពីក្រោយ ជ្រុលបុកនឹងកិន ហើយព្យាយាមបើករត់
រាជធានីភ្នំពេញ៖រថយន្តយីឌុបបើកបរខ្វះការប្រុងប្រយត្ន័ ជ្រុលទៅបុកបុរសម្នាក់ពីក្រោយបណ្តលឲ្យស្លាប់យ៉ាងអាណោចអាធម៌នៅនឹងកន្លែង ខណៈដែរកំពុងជិះម៉ូតូសុខៗ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចខាងជើងសាលាពងទឹក តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិតាំងរនាម សង្កាត់បន្ទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទប្រុស អាយុប្រហែលជិត៥០ឆ្នាំ ស្លៀកខោក្រណាត់ពណ៌ទឹកដោះគោ ពាក់អាវក្រណាត់សឆ្នូត ដៃវែង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BR 2500។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តយីឌុបពណ៌ដីឥដ្ឋ គ្មានស្លាកលេខ ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលមកបុករួចកិនបណ្តាលឲ្យជនរងគ្រោះបែកក្បាលចេញខួរស្លាប់យ៉ាងអាណោចអាធម៌ ហើយរថយន្តមិនបានព្យាយាមបើករត់ បានប្រហែល២០០ម៉ែត្រម្ចាស់ក៏ឈប់រួចចុះគេចខ្លួនបាត់។ដោយឡែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕