ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ចាប់ឃា​ត់ខ្លួន​ថៅកែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់ស្ពាន​ព្រែក​សំរោងម្នាក់ បញ្ជូនទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ
Wed,27 January 2021 (Time 12:05 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 448នាក់)


រាជធានីភ្នំពេញ៖ថៅកែ​ដេប៉ូ​បូម​ខ្សាច់​ល្បី​ឈ្មោះ​នៅ​គល់ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ ត្រូវ​បាន​កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន​ បញ្ជូនទៅសា​លាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​២៦ ខែ​មករា ឆ្នាំ​២០២១ ពាក់ព័ន្ធ​បទល្មើសមិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន បទ​រំលោភ​លើ​ទំនុកចិត្ត និង​បទ​ក្លែង​ឯកសារ​សាធារណៈ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ឡុង ហ្វី​លី​ប ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បោះ​អង្កាញ់ ផ្លូវ​លេខ​១១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។​ហើយការចាប់ខ្លួន​នេះ​ប​ន្ទាប់​ពីជនសង្ស័យ​គេច​វេស​មិន​ចូលខ្លួន​តាម​ការកោះហៅរ​បស់​សមត្ថកិច្ច ​និង​ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់​ព្រះរាជអាជ្ញា​អម​តុលាការ។​

នៅចំពោះសមត្ថកិច្ចជនសង្ស័យបាន​សារភាព​ថា ខ្លួន​បាន​បើក​ក្រុម​ហ៊ុន​ឈ្មោះ MPL ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ចំណុច​គល់​ស្ពាន​ព្រែក​សំរោង ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧ ខ្លួន​បាន​ខ្ចី​ប្រាក់​ពី​ប្អូន​ធម៌​ឈ្មោះ សាយ សេង​ថៃ ចំនួន​២​ម៉ឺន​ដុល្លារ ដើម្បី​យកទៅ​បង់ពន្ធ​រថយន្ត​ដែក​បញ្ជា​ទិញ​ពី​ឌូ​បៃ​នាំ​ចូល​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រាក់​នេះ​បង់​មិន​គ្រប់​ទើប​ខ្លួន​សុំ​ខ្ចី​បន្ថែមចំនួន​៣​ម៉ឺន​ដុល្លារ​ទៀត ដោយ​ការខ្ចី​ម្ដងៗ ខ្លួន​បានចេញ​សែក​តម្កល់ និង​ដាក់​ប្លង់ដី​ដើម្បី​ធានា​លើ​បំណុល។
ក្នុង​នោះ​ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​ចំនួន​៤៨ ០០០​ដុល្លារ​លើ​រថយន្ត​១២​គ្រឿង​ដែល​នាំចូល មាន​រថយន្ត​បា​ឡែ​ន រថយន្ត​ព្រូស និង​រថយន្ត​លុច​ស៊ី​ស។​បន្ទាប់មក​ខ្លួន​បាន​លក់​រថយន្ត​ទាំងនោះ​អោយ​ក្រុម​ហ៊ុន​មួយចំនួន ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ស្ទះ​លុយ​បង្វិល​ប្រាក់​សង​មក​ខ្លួន​មិនទាន់​ពេលវេលា​ដែរ ទើប​ខ្លួន​នៅ​ជំពាក់​ប្អូន​ធម៌​ឈ្មោះ សាយ សេង​ថៃ​ ដល់​សព្វថ្ងៃ។​ព្រះរាជអាជ្ញា​អម​តុលាការ​កំពុងធ្វើការ​សាក​សួ​រ​ឈ្មោះ ឡុង ហ្វី​លី​ប នៅឡើយ ដោយ​មិន​ទាន់មាន​ការសម្រេច​បែប​ណា​ទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4029 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
45014 នាក់
ខែនេះ :
245738 នាក់
3 ខែនេះ :
682750 នាក់
សរុប :
15516682 នាក់