ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកិច្ចប្រជុំសាមញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៣ លើរបៀបវារៈចំនួន៧
ខេត្តស្វាយរៀង៖កិច្ចប្រជុំសាមញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានលើកយកនូវរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៩ ។
២-ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅការងារ ខែកុម្ភៈ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ។
៣-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ។
៤-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារ ខែកុម្ភៈ ឆ្នាំ២០២១ របស់គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត ។
៥-ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្ត ។
៦-ពិនិត្យ និងអនុម័ត បោះឆ្នោតលើការតែងតាំងមន្ត្រីរាជការសាលាខេត្ត ចំនួន០១រូប ។
៧-សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១)។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕