ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
យុវជនពីរនាក់បានរងរបួសយ៉ាងដំណំ ក្រោយពីមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្លាក់ដួល
Tue,26 January 2021 (Time 04:39 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 345នាក់)


រាជធានីភ្នំពេញ:យុវជន២នាក់ត្រូវបានជនសង្ស័យពីរនាក់ជិះម៉ូតូមកពីក្រោយធ្លាក់ដួលទៅលើទៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសដៃជើងយ៉ាងដំណំ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងមកពីទិញថ្នាំបន្តក់ភ្នែកឲ្យមិត្តភ័ក្រត្រឡប់មកផ្ទះវិញ ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ខាងកើតស្ពានអាកាសសាដីហុយប្រមាណជាង១០០ ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1K-8106 ទៅទិញថ្នាំបន្តក់ភ្នែកនៅឯម្ដុំជ្រោយចង្វា លុះទិញរួចហើយក៏បាននាំគ្នាជិះត្រឡប់មកផ្ទះវិញដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ជិតដល់ផ្ទះហើយ ក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខមកពីក្រោយ រួចធាក់ម៉ូតូរបស់គាត់ដួលទៅលើចិញ្ចើមផ្លូវ ធ្វើឲ្យគាត់ទាំងពីរនាក់រងរបួសដៃជើងយ៉ាងដំណំ ចំណែកម៉ូតូរងការខូចខាតបន្តិចបន្តួច។ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពធាក់ម៉ូតូគាត់ដួលរួចហើយបាននាំគ្នាបន្តែមម៉ូតូល្បឿនម៉ូតូសំដៅទៅទិសខាងលិចបាត់ស្រម៉ោល។

ក្រោយកើតហេតុជាប់រងគ្រោះទាំងពីរនាក់មិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ រួចនាំគ្នាជិះម៉ូតូបន្តដំណើរទៅផ្ទះវិញនិងព្យាបាលរបួសដោយខ្លួនឯង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
309 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
33659 នាក់
ខែនេះ :
256678 នាក់
3 ខែនេះ :
624971 នាក់
សរុប :
13898893 នាក់