ម្តាយចិត្តអប្រិយយកកាំបិតកាប់កូនស្រី បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ
រាជធានីភ្នំពេញ៖ក្មេងស្រីអាយុប្រហែល២០ឆ្នាំជាង រងរបួសធ្ងន់ធ្ងរបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដោយសារតែម្ដាយចិត្តអប្រិយយកកាំបិតកាប់ចំក្បាលហូឈាមស្រោច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិប្រប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនដឹងឈ្មោះអ្វីឲ្យពិតប្រាដនោះទេតែលឺម្ដាយចុងហៅឈ្មោះថា ស្រី ពេជ្រ ភេទស្រី អាយុប្រហែល២០ឆ្នាំជាង រស់នៅកន្លែងកើតហេតុខាងលើមុខរបរនៅផ្ទះ។ចំណែកជនបង្កត្រូវជាម្ដាយចុងមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
ប្រភពព័ត៌មានពីស្រ្ដីម្នាក់សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ស្រ្ដីខាងលើដែលត្រូវជាម្តាយចុងជនរងគ្រោះតែងតែប្រើហឹង្សាសារវាយធ្វើបាបស្ទើរាល់ថ្ងៃច្រើនឆ្នាំខែមកហើយ តែមិនដែលមាននាក់ណាម្នាក់ហ៊ានជួយនោះទេបានត្រឹមតែអាណិតអាសូរនារីរងគ្រោះតែប៉ុណ្ណោះទើបមកដល់ថ្ងៃកើតហេតុខាងលើដោយស្រ្ដីជាម្ដាយចុងដល់ថ្នាក់យកកាំបិតមកកាប់នារីរងគ្រោះចាំក្បាល់ហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់បែបនេះ ប្រជាពលរដ្ឋឃើញទង្វើអាក្រក់របស់ម្ដាយចុងមួយនេះមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ឡើងៗទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចមកចុះជួយអន្តរាគមន៍តែម្ដង។
ប្រភពបន្តទៀតថា ចំពោះមូលហេតុដែលធ្វើឲ្យស្រ្ដីជាម្ដាយចុងយកកាំបិតកាប់នារីរងគ្រោះបណ្ដាលរងរបួសធ្ងន់មិនទាន់ដឹងមូលហេតុពិតប្រកដនោះទេ តែបានត្រឹមដឹងថា មុនពេលកើតហេតុនារីរងគ្រោះអង្គុយធ្វើត្រីសុខៗស្រាបតែម្ដាយចុងស្ទុះទៅឆក់យកកាំបិតពីរដៃ ពីនារីរងគ្រោះដែលកំពុងធ្វើត្រីមកកាប់ចំក្បាលហូរឈាមពេញខ្លួនតែម្ដង តែដោយឃើញសភាពមានឈាមខ្លាំងពេកទើបម្ដាយចុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យៗ។
ករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋនៅចំនុចទីតាំងកន្លែងកើតហេតុក៏បានសំណូមពរដល់សមត្ថកិច្ចក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាជួយក្មេងស្រីរងគ្រោះផង៕