បង្ក្រាបទីតាំងគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត នៅភ្នំពេញ
រាជធានីភ្នំពេញ៖កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ សហការជាមួយក្រសួងសុខាភិបាល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្ក្រាបករណីនាំចូល ស្តុកទុក និងចែកចាយគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាត ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៦៤៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
វត្ថុតាងដែលដកហូតបាន រួមមាន៖សាប៊ូចម្រុះម៉ាកចំនួន១២៤កេស ស្មើ ២,៧៨៩គីឡូក្រាម
,ទឹកលាងក្រចកចំនួន៥៥កេស ស្មើ ១,៥៧៥គីឡូក្រាម,ម៉ាស Medical Face Mask ចំនួន ១,៨០០ប្រអប់,ម្ជុលជ័រចាក់សេរ៉ូមចំនួន ១,០០០ដើម។
បន្ទាប់មកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចចម្រុះធ្វើការឃាត់ទុកសម្ភារៈទាំងអស់នៅក្នុងឃ្លាំងជាបណ្តោះអាសន្ន និងបិទផ្លុំបេទីតាំងខាងលើ និងបាននាំតំណាងម្ចាស់ទីតាំងខាងលើ មកនាយកដ្ឋានដើម្បីបន្តនីតិវិធី៕