ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃតែ១ ស្រុក២មានមនុស្សស្លាប់២នាក់ របួសធ្ងន់១នាក់
Mon,25 January 2021 (Time 11:21 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 472នាក់)


ខេត្តបន្ទាយមានជ័យ៖ស្លាប់២នាក់ របួសធ្ងន់១នាក់ ក្នុងស្រុកពីផ្សេងគ្នាក្នុងខេត្តបន្ទាយមានជ័យ
ដោយ​សារជួបគ្រោះថ្នាក់ចរា​ចរណ៍ បង្កឡើងដោយអ្ន​កបើកម៉ូតូម៉ា​កហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់​ផ្លាកលេខ1Q-5412ប.មានជ័យ បើកទៅបុកគោយន្តក​ន្ត្រៃពីក្រោយ​ពេញទំហឹង​ក្នុងទិសដៅ​ពីកើតទៅលិច បណ្តាលឲ្យ​ដួលខ្ទាតទៅទ្រូង​ថ្នល់ស្រប​ពេលនោះ មានរថយន្តតូច​មិនស្គាល់ម៉ាក​បុកជា​ន់បន្ថែមបណ្តាលឲ្យស្លា​ប់នៅនឹងកន្លែងកើតហេតុ និង១នាក់ទៀតរងរបួសធ្ងន់។

ហេតិការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ​ង៧យប់​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅលើកំណា​ត់ផ្លូវជាតិលេខ៦ នៅទល់មុខឈៀ​ងខាងលិច​ការ៉ាស់​សាំងស៊ីម ឃីម ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិ​សា​លា​ក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។

លោកវរសេនីយ៍ឯកគី មករា នាយការិយាល័យ នគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា ជនរងគ្រោះ​ទាំង​អ្នកស្លាប់ និងរបួសធ្ងន់មិនទាន់​បានស្គាល់អត្តសញ្ញាណនោះឡើយ ចំពោះអ្នក​គោយន្តកន្ត្រៃ និងរថយន្តក្រោយកើតហេតុបើកគេចខ្លួនបាត់ ។ចំណែកនៅស្រុកភ្នំស្រុក នៅវេលាម៉ោង៩យប់ថ្ងៃទី ២៤​ខែមករា ឆ្នាំ២០២១នៅត្រង់ចំណុចលើខ្នងអាងពន្លៃ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ត​បន្ទា​យមានជ័យ មានករណីគ្រោះថ្នាក់ចរា​ចរណ៍កើតឡើងបង្កដោយខ្លួនឯង។អ្នកដែលស្លាប់​នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់នេះ មានឈ្មោះប្រែង ភារុណ ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិពន្លៃ ឃុំព​ន្លៃ ស្រុកភ្នំស្រុក បើកម៉ូតូម៉ា​កវេវអ៊ី សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ-ទឹកប៊ិច គ្មានស្លាកលេខ បើកក្នុងទិស​ដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនសង្ស័យស្រវឹង ដល់ចំណុច​កើតហេតុផ្លូវ​កោងបានរេង​ចង្កូ​តមក​ឆ្វេ​ងដៃបុកប​ង្គោលចំណាំ​ងផ្លាតមនុស្ស​បានខ្ទាតក្បាល​បោកនឹង​បង្គោលចំ​ណាំងផ្លាតស្លាប់​ភ្លាមៗមួយរំពេច​នៅនឹងកន្លែងកើតហេតុ ។ទាំង២ករណី​នេះមានមនុស្ស២​នាក់ស្លាប់​ប្រគល់​ជូនក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យ​តាមប្រពៃណី និង១នាក់របួសធ្ងន់ បញ្ជូនទៅព្យាបា​លនៅមន្ទីរ​ពេទ្យ ចំណែកវត្ថុតា​ងនគរបាលយកទៅទុកនៅអធិការ ដើម្បីដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2712 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
37181 នាក់
ខែនេះ :
266148 នាក់
3 ខែនេះ :
629739 នាក់
សរុប :
13898820 នាក់