យុវជនម្នាក់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ចង ក ដោយសារ.....
ក្រុងប៉ោយប៉ែត៖ ថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូតទោស័កពស២៥៦៤ ត្រូវនិងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ២១ និង ៣០ នាទី យុវជនម្នាក់មានឈ្មោះ មាស សាវ៉ៃ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបគ្មាន រស់នៅភូមិបាលិលេយ្យ ២ សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
បានធ្វេីអត្តឃាតយកភួយស្តេីងក្រឡាការ៉ូ ចង ក ខ្លួនឯងនៅក្នុងបន្ទុប់ជួលពេលនោះបានមិត្តភក្រ័ឃេីញហេីយទើបយកទៅពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែត ប៉ុន្តែគួរឲ្យអនិច្ចាជនរង់គ្រោះត្រូវបានដាច់ខ្យល់បាត់ហេីយ។
បើយោងតាមប្រភពពីអ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា មូលហេតុដែលជនរងគ្រោះធ្វើអត្តឃាតខ្លួនឯង (ចងក) ដោយសារខឹងឪពុកម្ដាយទៅភ្នំពេញទុកវាចោលយូគ្មានលុយចាយ ទើបជនរងគ្រោះសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយ(ចងក) ។ បច្ចុប្បន្ន សពក្រោយពីធ្វើកុសលវិច្ច័យរួចសមត្ថកិច្ចជំនាញ បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕