លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន( ហៅតុល) និងលោកវរសេនីយ៍ត្រី ព្រហ្ម សាម៉ូម បានរងការចោលប្រកាន់ ពីបងប្អូនប្រជាពលរដ្ឋថា បានដាក់គ្រឿងចក្រកាយផ្ដាច់ផ្លូវមិនឱ្យពួកគត់ធ្វើដំណើរ
ខេត្តបន្ទាយមានជ័យ÷ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានកើតទុកមិនសុខចិត្តព្រោះលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន ហៅ (តុល) មេបញ្ជាការរងទិស ខេត្ត បន្ទាយមានជ័យ បានបញ្ជារឲ្យលោក ព្រហ្ម សាម៉ូម នាំយកគ្រឿងចក្រទៅកាយផ្តាច់ផ្លូវពួកគាត់ មិនឲ្យធ្វើដំណើរចូលទៅចំការ ដើម្បីដឹកកសិផល ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា លោក ព្រហ្ម សាម៉ូម ដែលមានមុខងារជាយោធាសឹករង ស្រុកអូរជ្រៅ បានយកគ្រឿងចក្រ ទៅកាយផ្តាច់ផ្លូវនៅវេលាម៉ោង៩យប់ ត្រូវនិងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវ៣០ ឋិតក្នុងភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ។ ពលរដ្ឋបន្តឲ្យដឹងទៀតថា ពេលកើតហេតុ ពួកគាត់ បានរាយការណ៍ទៅមេភូមិថ្មបាំងផងដែរ តែមេភូមិមិនមានចំណាត់អ្វីឡើយចំពោះលោក ព្រហ្ម សាម៉ូម គឺបានត្រឹមតែសើច។
ពលរដ្ឋស្នើដល់អាជ្ញាធរភូមិ ឃុំ ស្រុក និង ខេត្ត បន្ទាយមានជ័យ ជួយរកដំណោះស្រាយជូនពួកគាត់ផង ព្រោះផ្លូវមួយនេះពួកគាត់ត្រូវការធ្វើដំណើរចេញ-ចូល ជារៀងរាល់ថ្ងៃ ដើម្បីទៅផ្ទះ និង ចំការដឹកកសិផលផ្សេងៗ។
ដោយយោងតាម ប្រភពពីបុរសម្នាក់ (មិនស្គាល់ឈ្មោះ) អះអាងថា គឺជាក្មួយរបស់លោក ព្រហ្ម សាម៉ូម ដែលបានទៅចំណុចកើតហេតុបានឲ្យដឹងថា ដោយសារខឹង និង ប្រជាពលរដ្ឋ ធ្វើបាបពួកគាត់ ទើបកាយផ្លូវផ្តាច់ផ្លូវ មិនឲ្យធ្វើដំណើរបែបនេះ។ គាត់បន្តទៀតថា នៅមានរឿងច្រើនទៀត តែគាត់មិនអាចប្រាប់សារព័ត៌មានយើង បានទេ។
ដោយយោងតាមប្រភពពីមជ្ឈដ្ឋាននានា ក្នុងក្រុងប៉ោយប៉ែត និង ក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោក ព្រហ្ម សាម៉ូម ជាយោធា គឺជាអ្នករកសុីទិញ-លក់ដី តែដោយសារទៅទិញដីប្រជាពលរដ្ឋនិងធ្វើកិច្ចសន្យាកក់លុយជាមួយប្រជាពលរដ្ឋហើយ បែរជាមិនឲ្យលុយ ទើបប្រជាពលរដ្ឋ ខឹង នាំគ្នា ឈប់លក់វិញ បន្ទាប់មកធ្វើឲ្យលោក ព្រហ្ម សាម៉ូម ខឹងវិញផងដែរ ។
ពាក់ព័ន្ធ និង បញ្ហានេះដែរនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោក ព្រហ្ម សាម៉ូម សារព័ត៌មានយើង បានខលចូលជាច្រើនដងតែគ្មានអ្នកទទួល ដោយឡែកលោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន ហៅ តុល សារព័ត៌មានយើងក៏មិនទាន់ទទួលការបំភ្លឺបានដែរ ដោយសារគ្មានលេខទូរស័ព្ទ ។ ដូចនេះអង្គភាពយើងរីករាយទទួលការបំភ្លឺគ្រប់ពេល ប្រសិន យល់ឃើញថា ប្រភពដែលសារព័ត៌មានយើងទទួលបាននេះ មិនមែនជាការពិត ៕