ផ្ទះឈើ២ខ្នង ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រង់ នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ:ផ្ទះសង់ពីថ្មផ្នែកខាងមុខ ឈេីផ្នែកខាងក្រោយ ដំបូលប្រក់ស័ង្កសី ចំនួន២ខ្នង ត្រូវបានអគ្គីឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លេីង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង
ទី១. ផ្ទះទំហំ ៧ម x ១២ម ផ្ទះឈើ ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុង។ម្ចាស់ផ្ទះមានឈ្មោះ សូវ ង៉ូវទ្រី ភេទប្រុស អាយុ៦៥ឆ្នាំ។
២. ផ្ទះទំហំ ៦មx២០ម សង់ពីថ្មផ្នែកខាងមុខ ឈេីផ្នែកខាងក្រោយ ដំបូលប្រក់ស័ង្កសី ខូចខាតទាំងស្រុង(ផ្ទះគ្មានមនុស្សរស់នៅ) ម្ចាស់ផ្ទះមានឈ្មោះ ម៉ាន់ គឹមលាង ភេទស្រី អាយុ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះគឺ បណ្តាលមកពីជនអាណាថា ចូលទៅរស់នៅហេីយប្រេីប្រាស់ភ្លេីងមិនមានការប្រុងប្រយ័ត្ន ព្រោះក្នុងផ្ទះគ្មានចរន្តអគ្គីសនីឡេីយ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះមិនបណ្តាលឲ្យខូចខាតសម្ភារៈ ទ្រព្យសម្បត្តិនោះឡើយ កម្លាំងនគរបាលនិងម្ចាស់ផ្ទះប្រមូលចេញទាន់ពេល។
ក្ក្នុងប្រតិបត្តិកានោះដែរកម្លាំងសមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ខេត្ត ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ-អគ្គីភ័យ និងវេនប្រចាំបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស ដើម្បីសហការ និងប្រើប្រាស់ទឹកអស់០៥រថយន្តបន្ថែមទើបពន្លត់ជាស្ថាពរ៕