ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ​១នាក់ ត្រូវបានអាវុធហត្ថចាប់ឃាត់ខ្លួន ​បញ្ជូន​ទៅតុលាការខេត្តបន្ទាយមានជ័យ ពា​ក់ព័ន្ធករណីគ្រឿងញៀន
Sat,23 January 2021 (Time 09:03 AM)
ដោយ ៖ លោក ម៉េង សាន (ចំនួនអ្នកអាន: 408នាក់)


ខេត្តបន្ទាយមានជ័យ៖កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកថ្មពួក ដឹក​នាំដោយលោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជា​ការ មូលដ្ឋានអាវុធហត្ថស្រុក បានធ្វើការចុះ​ល្បាតការពារ​សន្តិសុខនៅក្នុង​ភូមិសាស្ត្រ​ស្រុកថ្មពួក រហូតដល់​វេលាម៉ោង១៦ និង២០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចសាលាប​ឋម​សិក្សាថ្មពួក ដោយមា​នការសង្ស័យកម្លាំងបានឃាត់ខ្លួនមក​សួរនាំ ហើយធ្វើការឆែកឆេរ​លើដង​ខ្លួនរក​ឃើញគ្រឿងញៀនមេ​តំហ្វេតាមីនទឹកកកចំនួន០២កូនថង់កិប ស្មើនឹងទម្ងន់១,៥៧ក្រាម ព្រម​ទាំងធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាលទ្ធផលវិជ្ជមាន ព្រមទាំងដកហូតម៉ូតូ០១គ្រឿង ម៉ាក(TAGET KEEWAY) ពណ៌ត្រួយចេក ពាក់ស្លាកលេខ សៀមរាប 1Z-6599 និងសម្ភារៈ​មួយចំនួន។

លោកវរសេនីយ៍ត្រី ដុំ ចិត្រ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស្មន់ សុជឿត ហៅក្រេវ ភេទប្រុស អាយុ​៣០ឆ្នាំ បច្ចុប្បន្នរ​ស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ ក្រោយពីឃាត់ខ្លួន​ជន​សង្ស័យ និងវត្ថុតា​ងត្រូវបានកម្លាំងអាវុធហត្ថស្រុកបញ្ជូ​នមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត​ចាត់កា​រតាមនីតិវិធី។

ក្រោយពីកម្លាំងជំនាញ​សាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានទិញ​គ្រឿងញៀនម​ករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន ដោយផ្អែកលើច​ម្លើយសារភាព និងមានវ​ត្ថុ​តាងខាងលើផងនោះ ជនសង្ស័យត្រូវបា​នកម្លាំងជំនាញ​ការិយាល័យប្រឆាំង​បទល្មើសគ្រឿងញៀន អាវុធហត្ថ​ខេត្តកសាងសំណុំរឿង​បញ្ជូនទៅសា​លាដំបូងខេត្ត ដើម្បី​ចាត់ការតា​មច្បាប់នៅរ​សៀល​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2712 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
37181 នាក់
ខែនេះ :
266148 នាក់
3 ខែនេះ :
629739 នាក់
សរុប :
13898832 នាក់