ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធអគារទីស្តី​ការថ្មីក្រសួងសា​ធារណការ និងដឹកជញ្ជូន រួម​ទាំង​សម្ពោធវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន
Fri,22 January 2021 (Time 12:20 AM)
ដោយ ៖ លោក ថុង ផាន់ណា (ចំនួនអ្នកអាន: 439នាក់)


រាជធានីភ្នំពេញ៖សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជានៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ អញ្ជើញសម្ពោធសមិទ្ធ​ផលថ្មីរបស់​ក្រសួងសាធា​រណ​ការ និងដឹកជញ្ជូន រួមមានអ​គារទីស្តីការថ្មី និងវិទ្យាស្ថាន«តេជោសែន សាធារណការ និងដឹកជញ្ជូន»។អគារទីស្តីកា​រថ្មីក្រសួងសាធា​រណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណកា​រ និងដឹកជញ្ជូន» ស្ថិតនៅ​តាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅវិថី «ជា សុផារ៉ា» ស្ថិតក្នុងស​ង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។អគារថ្មីរបស់ក្រសួងសាធារណការ សាងសង់​ឡើងលើផ្ទៃ​ដីជិត ៤ហិកតា។អគារទីស្តីការនេះ រួមមាន៖អគាររដ្ឋបាលកម្ពស់៩ជាន់ ទំហំ ៥៩.៥​០ម៉ែត្រ គុណ២៣,២០ម៉ែត្រ,អគាររដ្ឋបាល២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសា​លប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរ​យន្ត,សាងសង់អគារដាក់គ្រឿងចក្រ៥ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង,សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញ​ផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូ​បង្ហូរទឹកកខ្វក់ និងសួនច្បារក្នុង​បរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២គ្រឿង សម្រាប់​ផ្តល់ជូនមន្ទីរសា​ធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋាន​ប្រព័ន្ធច​ម្រោះទឹកកខ្វក់ ដែល បានចំណា​យថវិកាសរុបជាង២៦លានដុល្លារអាមេរិក។

អគារថ្មីនេះ បានរៀបចំបំ​ពាក់ប្រព័ន្ធសូឡា ទាញយកថាមពលប្រើ​ប្រាស់ពីពន្លឺព្រះអាទិត្យ​នៅលើដំ​បូល​អគារផ្ទាល់ទាំងអស់ ដើម្បីចូល​រួមក្នុងការកា​ត់បន្ថយចំណា​យលើការប្រើប្រាស់​ថាមពលអគ្គិសនី​ប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាមួយការគិតគូរ​ដល់ការចូលរួម​កាត់បន្ថយផល​ប៉ះពាល់បរិស្ថាន តាម​រយៈការប្រើប្រាស់ថាមពលបៃតង។ការ​សាងសង់អគារនេះឡើង ក្នុងគោ​លបំណង​បង្កើតកន្លែងផ្ត​ល់សេវាសាធារណៈពាក់ព័ន្ធក្រសួង​សាធារណការ និងដឹកជញ្ជូនទាំងអស់ នៅក្នុងក្រ​សួងផ្ទាល់។បន្ថែមពីលើនោះ ដើម្បីផ្តល់​ជាទីតាំងមួយមានផាសុខភាពសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរា​ជការក្នុង​ការបម្រើការងា​រកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9672 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
50657 នាក់
ខែនេះ :
251381 នាក់
3 ខែនេះ :
688393 នាក់
សរុប :
15522325 នាក់