រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២០
ខេត្តកែប៖ដើម្បីជ្រើសរើសកីឡាករ កីឡាការនី ដែលមានសមត្ថភាពសម្រាប់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម និងសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនោះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប បានសហការជាមួយសហព័ន្ធកីឡាជាតិ រៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង កម្រិតជាតិ នៅខេត្តកែប។
ក្នុងឱកាសនោះឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ការប្រកួតកីឡានេះ យើងទទួលបានអត្ថប្រយោជន៍ច្រើន អាចធ្វើអោយអ្នកលេងកីឡា មានសុខភាពល្អ រឹតចំណងមិត្តភាពបានច្រើន ចំពោះការប្រកួតជាអន្តរជាតិ ជាឱកាសដែលនាំអោយយើងបានបង្ហាញពីអត្ថសញ្ញាណជាតិទៅកាន់ពិភពលោក៕