ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារខែបន្ត និងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានមតិផ្តាំផ្ញើណែនាំ ដល់កងកម្លាំងនគរបាលជាតិ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទទួលបានប្រកាសផ្ទេរភារកិច្ច និងតម្លើងឋានន្តរស័ក្តិនាពេលនេះ ត្រូវបង្កើននូវការយកចិត្តទុកដាក់ទៅលើសកម្មភាពការងារប្រចាំថ្ងៃ ពិសេសការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីឲ្យគោលនយោបាយនេះសម្រេចបានជោគជ័យ និងអនុវត្តការងារជំនាញតាមតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត, ត្រូវបន្តចុះល្បាតនៅតាមភូមិសាស្ត្រ ដែលខ្លួនគ្រប់គ្រងជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។
សូមជំរាបដែរថា ពិធីនេះមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងប្រាំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ ដែរបានចូលរួមសរុបចំនួន១៤៥នាក់៕