ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ប្រធានស្តីទីស​ភាពាណិជ្ជកម្ម ​ខេត្តបន្ទាយមានជ័យ គ្រោង​បញ្ជូនសហក្រិនទៅរៀនបន្ថែម​នៅតា​មបណ្តា​ល​ប្រទេស​ជិតខាង​ដើម្បី​យកបច្ចេក​ទេសថ្មីៗ​មកអនុវត្តប​ន្ថែម
Thu,21 January 2021 (Time 06:31 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 410នាក់)


ខេ​ត្ត​បន្ទាយមានជ័យ៖ក្នុងឱកាស​អញ្ជើជា​អធិបតីក្នុងពិធី​បើកសម្ភោធ​លក់ជាផ្លួវការ​របស់​ហាង​ឈ្មោះ«ធីមថម​សាខាទី​១១»នៅចំណុច​ខាងមុខ​ឃ្លោងទ្វាវត្តត្រាច ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត​ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក ហ៊ុយ ឡេង ប្រធា​នស្តីទីសភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសសើរចំពោះក្រុម​សហក្រិតវ័យ​ក្មេង ដែលបាន​​រួមគ្នាបង្កើតដូចជាៈអាហារដ្ឋាន ផ្នែកអចលនទ្រព្យ ផ្នែកខាងម៉ាត ខាងលក់ខោអាវ -ល- ដើម្បីឲ្យប្រជាពលរដ្ឋ​យើងមានការងារធ្វើមិនចំបាច់ចំណាក់ស្រុក។​ជាក់ស្តែងដូចជាថ្ងៃនេះ​ជា​ដើម​សហក្រិន​បានសហការគ្នាបង្កើត​ហាងសាខាទី១១​នៅក្រុងប៉ោយប៉ែត ហើយលោក​សង្ឃឹមថា ខេត្តបន្ទាយមានជ័យ​នឹងមានការរីចំរើនទា​ន់ស​ម័យកាលប្រទេស​ជិតខាង ហើយក្នុង​នាមលោក​ដំ​ណាង​ឲ្យសភាពា​ណិជ្ជកម្មខេត្ត​ នឹងព្យា​យាមរកមុខរបអ្វីដែ​លថ្មីនិងរី​កចំរើន​ឲ្យទា​ន់ប្រទេសជិតខាង​រប​ស់​យើង ថែមទាំង​មាន​ឱកាស​ និងពេលវេ​លាបញ្ជូនសមាជិក សហ​ក្រិនយើ​មួយចំនួន​ទៅរៀន​បន្ថែម​នៅតា​បណ្តាល​ប្រទេស​ជិតខាង​ ដើម្បីយ​កបច្ចេកទេសថ្មីៗមកអនុវត្ត​នៅក្នុងប្រទេសយើងផង​ដែរ​។

លោក ឈឿង ឈីវអៀន ប្រធាន​ សមាគមសហក្រិនវ័យក្មេង​កម្ពុជា សាខាខេត្តបន្ទាយមានជ័យ​ បា​ន​មានប្រសាស​ន៍ថា ​សហក្រិនវ័យ​ក្មេងខេត្តបន្ទាយ​មានជ័យបង្កើតឡើងក្នុង​ឆ្នាំ​២០១៨ ដោយ​មានស​មាជិក​សរុបបច្ចុប្បន្ន​៤៥នាក់ នៃ​ការប្រមូលផ្ដុំគ្នាជា​​សហក្រិនទាំង​អស់ក្នុងខេត្តបន្ទាយមានជ័យ ដើម្បី ធ្វើ​យ៉ាង​ឲ្យការរ​កស៊ីសម័យក្មេងៗជំនាន់ក្រោយឱ្យ​មា​នការចូ​លរួមស​ហកា​រគ្នា​ និងឱ្យមា​នកា​រចូល​រួម​ពង្រីក​អាជីវកម្មរួម​គ្នា និង​ជាពិសេ​សឆ្លើយ​តបទៅនឹង​ការវិវត្ត​ន៍សង្គមនៃ​ការប្រកួត​ប្រជែង ដោយ​បច្ចុប្បន្ន​កាល​​ការធ្វើអាជី​វកម្មរប​ស់សហក្រិ​នវ័យក្មេង​មា​នការផ្លាស់ប្ដូរ​ពីលក្ខណៈ​គ្រួសា​រមកចង​ក្រង​ជា​សមា​ជិក ហើយសហ​ក្រិនវ័យ​ក្មេងពង្រីក​ហា​ងសាខា​បាន​ចំនួន១​២សា​ខា​ ក្នុងប្រទេស ព្រមទាំ​ងមាន​នៅ​ក្រៅ​ប្រទេស​ទៀតផង។

លោកបញ្ជាក់ថា សហគ្រិននិងសភាពាណិជ្ជកម្ម ជាវិស័យឯកជ​នបានន័យថា យើងជា​ជ្រុងមួយ​នៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ ​រាជរដ្ឋាភិបាល​ជាតំណាង​វិស័យសាធា​រណៈ​ជួយជំរុញក្នុង​ការលើ​កទឹ​ក​ចិត្តចំពោះវិស័យ​ឯកជនក្នុង​ការ​ធ្វើអាជីវកម្ម។

លោក​ទូច សុខា ប្រធានក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន បាន​ឲ្យដឹងដែរថា ក្នុងសម័យកូវីដនេះ​សហក្រិន​ត្រូវ​ចំណា​យកញ្ចប់ថ​វិកាបង្កើតអ្វីដែ​លថ្មីៗ ដើម្បីឲ្យប្រជាព​លរដ្ឋយើងមា​នការងារធ្វើ។ចំពោះសមិទ្ធ​ផលសមា​ជិក​សហក្រិ​នខិតខំបង្កើតBrand Name ដែលផ្តោតសំខាន់ទៅលើស្តង់ដារ គុណភាព ការវិ​ចខ្ចប់ និងសេវាកម្ម។លោក​បញ្ជក់ទៀតថា នៅក្នុងហា​ងដែលកំពុងដា​ក់លក់នៅ​គ្រប់សាខា​ទាំង​ប្រទេសគឺមាន​ផលិត​ផល​ច្រើនដូចជាៈភេទជ្ជៈ មីហឹរ ភីហ្សា បឺហ្គឺ -ល- និង​មានរៀប​ចំពិធីខួប​កំណើ​ត ព្រមទាំង​មាន​បន្ទប់​ប្រជុំ បន្ទប់ពិភាក្សា​ ហើយគ្រោង​នឹង​បន្ថែមនូវផ​លិតផលផ្សេងៗ​ជាច្រើន​ទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8567 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49552 នាក់
ខែនេះ :
250276 នាក់
3 ខែនេះ :
687288 នាក់
សរុប :
15521220 នាក់