ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្ភោធដាក់ឱ្យ​ប្រើប្រាស់ផ្លូវបេតុ​ងអាមេប្រវែង១១៩៦ម៉ែត្រ នៅស្រុកលើ​កដែក
Wed,20 January 2021 (Time 11:37 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 356នាក់)


ខេត្តកណ្ដាល៖ក្នុងឱកាស​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកាត់ខ្សែបូ ដាក់ឱ្យប្រើ​ប្រាស់ផ្លូវបេ​តុង​អាមេ​ប្រវែង១១៩៦ម៉ែត្រ ក្នុងនោះមាន​ប្រវែង១០០០ម៉ែត្រ មានទទឹង៥ម៉ែត្រ និងប្រវែង១៩៦ម៉ែ​ត្រ មានទទឹង៣.៥ម៉ែត្រ ស្ថិនៅភូមិក្អម​សំណរលើ និងភូ​មិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើក​ដែក ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃគណៈ​អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និង​ប្រ​ជាពលរដ្ឋទាំងអស់ សូម​បន្ត​យកចិត្តទុក​ដាក់ការពារ នៃការឆ្លងរី​ករាលដាលនៃជំ​ងឺកូវីដ-១៩ ម្ដង​ទៀត ព្រោះ​ថាជំងឺកូវីដ-១៩​ គឺជាបីសា​ចលាក់មុខ ដូច្នេះ​យើងត្រូវសំអាតអនាម័យ ដោយឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ជែល ឬអាកុលឱ្យបាន​ញឹកញាប់ ពិសេសពាក់ម៉ាស់​ជានិច្ចនៅពេល​ធ្វើដំណើរ​ចេញពីផ្ទះ ឬនៅកន្លែងប្រជុំជន ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។ជាងនេះទៅទៀត​ត្រូវ​គោរព​ច្បាប់ចរាចរណ៍ កុំបើក​បរលើសល្បឿនកំ​ណត់ និងបើកបរដោយស្ថានភាពស្រវឹង។

ទន្ទឹមនោះ​ឯកឧត្ដម​អភិបាល​ខេត្ត ក៏បានស្នើដល់គ​ណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយ​កចិត្ត​ទុ​កដាក់ អនុវត្ត​គោលនយោបាយ "ភូមិ ឃុំ មានសុវត្ថិភាព" ជាប្រចាំ​ដូចភ្លៀងរ​លឹមនៅក្នុងមូ​លដ្ឋា​នរប​ស់ខ្លួន ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារសុ​វត្ថិភាពជូនប្រ​ជា​ពលរ​ដ្ឋបន្ថែម​ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
371 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
33721 នាក់
ខែនេះ :
256740 នាក់
3 ខែនេះ :
625033 នាក់
សរុប :
13898955 នាក់