អភិបាលរងខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោក លើការផ្តល់ព័ត៌មាន និងសិក្សាបច្ចេកទេសរៀបចំទីលានចាក់សំរាម
ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោក លើការផ្តល់ព័ត៌មាន និងសិក្សាបច្ចេកទេសរៀបចំទីលានចាក់សំរាម ដោយមានការចូលរួម ពីមន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធផងដែរ។
សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីណែនាំដៃគូគម្រោងរបស់រាជរដ្ឋាភិបាល ថ្នាក់ខេត្ត និងថ្នាក់ក្រុង-ស្រុក អំពីវិសាលភាព និងគោលបំណងរបស់គម្រោង។ពន្យល់អំពីការធ្វើផែនទីជ្រើសរើសទីលានចាក់សំរាម កំណត់អត្តសញ្ញាណអំពីទីតាំងចាក់សំរាមដែលមានសក្តានុពល សម្រាប់សិក្សា និងអង្កេត ចុះត្រួតពិនិត្យដល់ទីតាំង សិក្សាលើទិន្នន័យដែលមានស្រាប់ និងធ្វើការវាយតម្លៃនៅលើទីតាំងលម្អិតដោយមានរូបថត និងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធនៅមូលដ្ឋានផ្ទាល់។
បន្ទាប់ពីកិច្ចជុំ និងក្រុមការងារក៏បានចុះពិនិត្យដល់ទីលានចាក់សំរាមចំនួនបីទីតាំង គឺនៅក្រុងតាខ្មៅចំនួន១កន្លែង និងស្រុកកណ្តាលស្ទឹងចំនួន២កន្លែងផងដែរ៕