បុរសម្នាក់រយ៉ែថយគោយន្តកន្ត្រៃមិនបានប្រយ័ត្នបណ្តាលឲ្យបោកដៃចង្កូតផ្ទប់គៀបជាប់ខ្លួនឯងនិងដើមស្វាយចន្ទីស្លាប់បាត់បង់ជីវិតភ្លាមៗគួរឲ្យសង្វែក
ខេត្តសៀមរាប៖ដោយសារតែរយ៉ែគោយន្ដកន្រៃ្ត បាញ់ថ្នាំស្វាយចន្ទី ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យបោកផ្ទប់គៀបជាប់ខ្លួនឯងនិងដើមស្វាយចន្ទី បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗគួរឲ្យសង្វែកកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានករណីបុរសម្នាក់ស្លាប់ក្នុងចម្ការស្វាយចន្ទី ដែលស្ថិតនៅក្នុង ភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ជនរងគ្រោះឈ្មោះ ភាច ចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរយោធានៅអង្គភាពយោធភូមិភាគទី៤ ប្រចាំការនៅអូរកូនតឹង ស្រុកអន្លង់វែង រស់នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រពន្ធឈ្មោះ ជា ម៉ាលីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុនៃការស្លាប់បណ្ដាលមកពីរយ៉ែថយគោយន្ដកន្រៃ្តបាញ់ថ្នាំស្វាយចន្ទីមិនបានប្រុងប្រយ័ត្ន បណ្ដាលឲ្យបោកផ្ទប់គៀបជាប់ខ្លួនឯងនិងដើមស្វាយចន្ទីស្លាប់ភ្លាមៗគួរឲ្យសង្វែក នៅក្នុងចំការស្វាយចន្ទីគ្រួសារខាងប្រពន្ធ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យធ្វើកោសល្យវិច័យរួច ប្រគលសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕