ថ្ងៃអង្គារ៍ ទី៣០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បញ្ជូនខ្លួន​ជនសង្ស័យ៣នាក់ ទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ ពា​ក់ព័ន្ធទៅនឹងករណី​គ្រឿងញៀន
Mon,18 January 2021 (Time 10:12 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 382នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន៣នាក់ ត្រូវ​បាន​កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំ​ដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុង ចា​ប់​ឃាត់ខ្លួន​កាលពីវេលាម៉ោង​២២ និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ខណៈ​ដែលកំពុងចុះល្បាត​ការពារ​សន្តិ​សុខក្នុងភូមិ​សាស្រ្តក្រុង ក៏ប្រទះឃើញ​យុវជនចំនួន៣នាក់ កំពុងសំងំនៅទីងងឹត នៅចំ​ណុ​ច​បន្ទប់ជួល ស្ថិតក្នុង​ភូមិខ្លាកូនចាស់ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ដោយ​មាន​ការសង្ស័យកម្លាំងក៏បានហៅមកសួរនាំ និងធ្វើការ​ឆែកឆេររក​ឃើញគ្រឿងញៀ​នមេតំ​ហ្វេតាមីនទឹ​កកកចំនួន០៤កូនថង់កិប ទម្ងន់ ៤,៨២ក្រាម និងដកហូតម៉ូតូចំនួន០១គ្រឿង ម៉ាកហុ​ងដាឌ្រីម ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1F-1530 និងសម្ភារៈ​មួយ​ចំនួន នាំខ្លួនយកមកមូលដ្ឋានអាវុធហត្ថក្រុងតែម្ដង។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់
១/.ឈ្មោះ ថា វ៉ាន់ថៃ ហៅ ហុក ភេទប្រុស អាយុ១៧ឆ្នាំ មានថ្នាំញៀន ៤,៣០ក្រាម បច្ចុប្បន្ន រស់ភូមិ/​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។
២/.ឈ្មោះ ស៊ាន ម៉ាន់ហ្វុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានថ្នាំញៀន០១កូនថង់កិប ទម្ងន់០,៤១ក្រាម។
៣/.ឈ្មោះ ឡុង លី ហៅ ដឺ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័​ណ ខេត្តបន្ទាយមានជ័យមានថ្នាំញៀន០១កូនថ​ង់កិប ទម្ងន់ ០,១១ក្រាម ហើយសមត្ថកិច្ចបា​នធ្វើតេស្តទឹកនោ​មរកសារធាតុញៀនឃើញថា វិជ្ជមានទាំង៣នាក់។

ដោយផ្អែកលើចម្លើយសារភាព និងមា​នវត្ថុតាង ព្រមទាំងការធ្វើតេស្តទឹកនោម ជនសង្ស័យទាំង​៣នា​ក់ត្រូវ​បានកម្លាំងជំនាញបទល្មើសគ្រឿងញៀនអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនទៅការិ​យាល័យបង្រាបបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្តចាត់ការបន្ត។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបា​នកម្លាំងការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀនអាវុធហត្ថ ខេត្តបញ្ជូនទៅសាលា​ដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
597 នាក់
ម្សិលមិញ :
2712 នាក់
សប្តាហ៍នេះ :
33947 នាក់
ខែនេះ :
256966 នាក់
3 ខែនេះ :
625259 នាក់
សរុប :
13899181 នាក់