រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តផ្តល់អំណោយឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការប្រយុទ្ធជំងឺកូវីដ១៩ ទាំងក្នុងភូមិសាស្ត្រខេត្ត និងតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ
ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ដែលបានបំពេញភារៈកិច្ចទាំងថ្ងៃ ទាំងយប់ក្នុងកិច្ចប្រតិបត្តិការចូលរួមយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ពិសេសអនុវត្តន៍នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់ស្កាត់ឲ្យខានតែបានការចម្លងចូលក្នុងសហគមន៍ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់អាជ្ញាធរ សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវពង្រឹងបង្កើនការយក ចិត្តទុកដាក់ ថែមទៀតក្នុងការគ្រប់គ្រងប្រជាពលរដ្ឋចេញចូលឆ្លងដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺដ៏កាចសាហាវនេះកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្នុងសហគមន៍ ក្នុង ខេត្តមួយចំនួនរបស់ប្រទេសថៃនោះ។
អំណោយដែលឧបត្ថម្ភដល់កងកម្លាំងរួមាន៖
១.ទិសភូមិភាគជួរមុខ អង្ករ២០០០គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអ៊ីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ចំនួន២ ០០០ ០០០រៀល
២.ស្នងការដ្ឋាននគរបាលខេត្ត អង្ករ២០០០គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអ៊ីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា ៤ ០០០ ០០០រៀល
៣.កងរាជអាវុធហត្ថខេត្ត អង្ករ២០០០គីឡូក្រាម ,មី៣កេសធំ,ទឹកស៊ីអ៊ីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា៣ ០០០ ០០០រៀល
៤.តំបន់ប្រតិបត្តិការសឹករងខេត្ត អង្ករ២០០០គីឡូក្រាម ,មី ៣កេសធំ,ទឹកស៊ីអ៊ីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា៣ ០០០ ០០០រៀល
៥.កងពលតូចថ្មើរជើងលេខ៥១ អង្ករ២០០០គីឡូក្រាម ,មី៣កេសធំ,ទឹកស៊ីអ៊ីវ២០យួរ,ទឹកត្រី២០យួរ និងថវិកា៤ ០០០ ០០០រៀល
៦.វរៈសេនាតូចលេខ៥០៣ អង្ករ២០០០គីឡូក្រាម ,មី៣កេសធំ,ទឹកស៊ីអ៊ីវ២០យួរ,ទឹកត្រី២០យួរ និងថវិកាចំនួន២ ០០០ ០០០រៀល
៧.អន្តោប្រវេសន៍ អង្ករ១០០០គីឡូក្រាម ,មី២០កេសតូច,ទឹកស៊ីអ៊ីវ២០យួរ ,ទឹកបរិសុទ្ធវីតាលដបធំ ៤០កេស និងថវិកា ១ ០០០ ០០០រៀលផងដែរ៕