ឯកឧត្ដមអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ខេត្តកណ្ដាល៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើឲ្យកងកម្លាំងនគរបាល កងរាជអាវុធហត្ថខេត្តនិងអ្នកពាក់ព័ន្ធ បន្តពង្រឹងបន្ថែមនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យកាន់តែសកម្ម សំដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត និងរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា បញ្ហាចំបង គឺបញ្ហាគ្រឿង ដែលធើ្វអោយកើតមាននូវបទល្មើសនានា និងជំរុញអោយកងកម្លាំងបន្ត ការផ្សព្វផ្សាយផែនការ និងគោលការណ៍ ការកសាងចលនាប្រជាការពារ ការពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ការបពង្រឹងវិធានការ បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើស លួច ភ្លន់ ជាដើម៕