ឯកឧត្ដម ហេង ពិទូ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១
ខេត្តកំពង់ឆ្នាំង៖ឯកឧត្ដម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំ បានដឹកនាំកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២១។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំទីស្នាក់ការ ស.ស.យ.ក.ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការខេត្ត ក្រុមការងារលេខាធិកាដ្ឋាន ក្រុង ស្រុក ទាំង០៨ផងដែរ។
ក្នុងឱកាសនោះឯកឧត្តម ហេង ពិទូ បានធ្វើការកោតសរសើរចំពោះសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលតែងតែសហការផ្តួចផ្តើមរៀបចំកម្មវិធីជាច្រើន ដូចជាការងារសង្គម ការងារមនុស្សធម៌ ការងារអប់រំ កីឡា ការមនុស្សធម៌ ការងារអនាម៏យ បរិស្ថាន និងការងារផ្សេងៗទៀតជាច្រើនផងដែរ ជាការរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងអង្គការមហាជនមួយដែលមានសារសំខាន់ ដែលមិនប្រកាន់ពូជសាសន៍ផងដែរ។
ឯកឧត្តមក៏បានថ្លែងអគុណចំពោះ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ស.ស.យ.ក ខេត្ត ក្រុង ស្រុក ដែលបានលះបង់ពេលវេលាធនធានផ្ទាល់ខ្លួនចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម ក្នុងនោះឯកឧត្តមក៏បានធ្វើការសំណូមពរ បន្តក្នុងការចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយរក្សាគម្លាតសុវត្ថិភាព ការរក្សាអនាម័យឱ្យបានជាប់ជានិច្ច ត្រូវពាក់ម៉ាស នឹងមានទឹកអាកល់ឬជែលលាងដៃ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ផងដែរ៕