ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនស​ង្ស័យ​២នាក់ ដែលជាប់​ពាក់ព័ន្ធករណីគ្រឿង​ញៀន ត្រូវបានអាវុធហ​ត្ថចាប់ឃាត់ខ្លួន​ ប​ញ្ជូនទៅ​តុលាការ​ខេត្តបន្ទាយមានជ័យ
Thu,14 January 2021 (Time 01:33 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 384នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីទទួលបានព័ត៌មានពី​ប្រជាពលរដ្ឋ​ថាមានករណី​ជួញដូរ និង​ប្រើប្រា​ស់សារ​ធាតុ​ញៀន កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថ​ក្រុងសិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​អាវុធ​ហត្ថក្រុង បាន​ចុះប្រ​តិបត្តិការបង្រ្កាប​ នឹងឃាត់ខ្លួនជ​នសង្ស័យ​បានចំ​នួន០២​នាក់ កាលពីវេលា​ម៉ោង១៤ និង៣០​នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិត​ក្នុង​ភូមិខ្លា​កូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់​ដែលកម្លាំងឃាត់​ខ្លួន​បានមានឈ្មោះ ឆឺន អ៊ីត ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ខ្វឿន ជីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ អ្នក​ទាំង០២នាក់ រស់នៅភូមិគោ​កបល័ង្គ ឃុំគោក​បល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ក្រោយ​ពី​ឃាត់​ខ្លួនជន​សង្ស័យ ត្រូវបាន​បញ្ជូន​មកមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការ​សាកសួរ។ក្រោយ​ពីសាកសួ​រចម្លើយ​ជនសង្ស័យ​ឈ្មោះ ឆឺត អ៊ីត បានឆ្លើយសារ​ភាពថា រូបគេពិតជាបានជួញដូរ និង​ប្រើ​ប្រាស់គ្រឿងញៀនពិ​តប្រាកដមែន ចំណែកឈ្មោះ ខ្វឿន ជីវ៉ា បានឆ្លើយសារភាថា រូបគេពិត​ជា​បានប្រើ​ប្រាស់គ្រឿងញៀនពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង​ដែលដក​ហូតបានក្រោយពីឃាត់ខ្លួនមាន​គ្រឿងញៀន​មេតំហ្វេតា​មីនទឹកកក ចំនួន០១ថង់កិប ទម្ងន់៧,៩​០ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំ២០១៣ គ្មានស្លាកលេខ និងសម្ភា​រៈមួយចំនួន ព្រមទាំង​តាមកា​រធ្វើតេស្តទឹកនោ​មពិនិត្យរក​សារធាតុញៀន​ជាលទ្ធផលវិជ្ជ​មានផង ទើបកម្លាំង​ជំនាញគ្រឿងញៀអាវុធហត្ថក្រុង បានកសាងសំណុំរឿង​បញ្ជូនមកការិយាល័យ​បទល្មើសគ្រឿង​ញៀនអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀន​អាវុ​ធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្តនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០១ ដើម្បី​ចាត់​បន្តការតា​មនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3333 នាក់
ម្សិលមិញ :
4635 នាក់
សប្តាហ៍នេះ :
53123 នាក់
ខែនេះ :
287285 នាក់
3 ខែនេះ :
654234 នាក់
សរុប :
13951707 នាក់