អភិបាលក្រុងប៉ោយប៉ែត នាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនប្រជាការពារភូមិចំនួន២០៧នាក់ នៅសង្កាត់ប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ប្រជាការពារភូមិចំនួន២០៧នាក់ មកពី១៣ភូមិ ក្នុសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទទួលអំណោយមនុស្សធម៌ជា អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី អាវយឺត ទឹកសុទ្ធ និងថវិការមួយចំនួនពីលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅចំណុចសាលាសង្កាត់ប៉ោយប៉ែត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកចៅសង្កាត់ ចៅសង្កាត់រង លោកមេប៉ុស្តិ៍ ក្រុមប្រឹក្សាសង្កាត់ រួមនឹងលោក លោកស្រីមេភូមិទាំងអស់នៅក្នុងសង្កាត់ទាំងមូល។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលក្រុងបានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលឯកឧត្តមតែងតែគិតគូរខ្ពស់ពីសុខទុក្ខ ប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានទាំងអស់។
ជាមួយគ្នានោះដែរលោកអភិបាលក្រុង បានកោតសសើរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន អាជ្ញាធរមូលដ្ឋាន ប្រជាការពារភូមិ និងសប្បុរសជនទាំងអស់ ដែលកន្លងមកពោលគឺចាប់តាំងពីមានវិបត្តិជំងឺឆ្លងកូវីដ១៩ និងគ្រោះទឹកជំនន់ រហូតបច្ចុប្បន្នជំងឺឆ្លងកូវីដ១៩ ក៏នៅមិនទាន់ធូស្រាលនៅឡើយនោះ បានខិតខំខ្នាស់ខ្នែងជួយសង្គមច្រើនទាំងយប់ ទាំងថ្ងៃពិសេសរាល់នូវទុកកង្វល់របស់ប្រជាពលរដ្ឋតែម្តង។
ជាក់ស្តែបច្ចុប្បន្ននេះកម្លាំងប្រដាប់អាវុធ រួមនឹងអាជ្ញាធរមូលដ្ឋានទាំងអស់ បានចុះជួយគ្រប់គ្រងនិងទទួលពលករខ្មែរដែលចេញមកពីប្រទេសថៃ ដ៏ដូចជាកំពុងធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងសកម្ម ដោយមានការចែកជាឈីកក្នុងឈីកនោះមានដូចជាៈមុង ភួយ កន្ទេល សារ៉ុង ក្រម៉ា ជាដើម រួមទាំងគ្រឿងឧបភោគ បរិភោគ និងថរិកាចំនួន២ម៉ឺនរៀលផងដែរសម្រាប់ក្នុងមួយថ្ងៃ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលទាំងអស់៕