អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យទីតាំង និងជួបជាមួយតំណាងប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សូ ងួន
ខេត្តកំពត៖នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យទីតាំង និងជួបជាមួយតំណាងប្រជាពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សូ ងួន នៅឃុំត្រពាំងភ្លាំង។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម អភិបាលរងខេត្ត លោកឧកញ៉ា សូ ងួន មន្ទីរជំនាញពាក់ព័ន្ធអភិបាលស្រុកឈូក លោកមេឃុំ និងតំណាងប្រជាពលរដ្ឋ ប្រមាណ៤៥នាក់។ក្រោយពីបានស្តាប់ការលើកឡើងនូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋ និងមតិចូលរួមរបស់មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានរួចមក ឯកឧត្ដម ជាវ តាយ ទទួលយកសំណូមពរទាំងអស់ដែលបានលើកឡើងនាពេលនេះ យកដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដើម្បីរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន សូ ងួន។ចំពោះការងារចំមុខ ក្រុមហ៊ុន សូ ងួន បានឯកភាពផ្អាកក្នុងការរុះរើជាបណ្តោះអាសន្ន រង់ចាំកិច្ចប្រជុំបញ្ចប់វិវាទ៕