រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញ លើកទី២០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ខេត្តកំពត៖ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី ២០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ចំណែកលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមតាមរយៈវីដេអូអនឡាញ។
កិច្ចប្រជុំសាមញ្ញ លើកទី២០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម៖
១ -របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត។
២ -កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត។
៣ -របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។
៤ -របាយការណ៍ប្រចាំឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ដ។
៥ -ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្ត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២០។
៦ -សេចក្តីផ្សេងៗ
-ការចូលរួមមតិរបស់អង្គប្រជុំ
-ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំសាមញ្ញលើកទី២១ ដែល
នឹងប្រព្រឹត្ដទៅនៅថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំទុរេនកំពត៕