លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតីក្នុងពិធី បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១
ខេត្តប៉ៃលិន៖ថ្លែងនៅព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២១នៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ លោកជំទាវបណ្ឌិតបានស្រីមុំ ក្នុងនាមគណ:អភិបាលខេត្តប៉ៃលិនបានសន្យាប្រយុទ្ធប្រឆាំង និងលុបបំបាត់ឲ្យបាននូវការចរាចរណ៌ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនឲ្យខាងតែបាន នៅមូលដ្ឋានខេត្តប៉ៃលិន។
អភិបាលខេត្តបានមានប្រសាសន៍ណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយបញ្ហាគ្រឿងញៀននេះវានាំឲ្យបង្ករអសន្តិសុខ ដល់ការរស់នៅរបស់ពលរដ្ឋប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ពិសេសធ្វើឲ្យមនុស្សវង្វេងក្លាយជាវិកលចរិក ខូចអនាគត់ យើងរួមគ្នាទប់ស្កាតទាំងអស់គ្នា ទើបមូលដ្ឋានរបស់យើងរស់នៅគ្មានគ្រឿងញៀនមករំខាន។
ជាមួយការបើកបវេសនកាលនេះដែរ លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានណែនាំដល់លោកប្រធានមន្ទីរអប់រំយុវជនយុវជន និងកីឡាលោកនាយកសាលាលោកគ្រូអ្នកគ្រូនិងក្មួយៗសិស្សានុសិស្ស ត្រូវតែប្រុងប្រយ័ត្នខ្លួន និងវិធានការ របស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាសលាងដៃនឹងអាល់កុល ជែលនៅក្នុងថ្នាក់រៀន ត្រូវតែមានគម្លាតពីគ្នាចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ នៅក្នុងឬទៅធ្លាសាលាត្រូវមានអនាម័យ។ហើយកុំប្រាស្រ័យទាក់ទងមនុស្សដែលយើងមិនធ្លាប់ស្គាល់ ហើយបើឃើញមានជនណាដែលចំណូលថ្មីត្រូវរាយការណ៍ទៅមេភូមិឲ្យមកសួរនាំក្រែងលោជាពលករ ដែលទើបធ្វើដំណើរមកពីក្រៅប្រទេសបើគ្មានលិខិតបញ្ជាក់ ពីលោកគ្រូពេទ្យថា មិនទាន់បានធ្វើចត្តាឡីស័ក្តទេ ត្រូវតែបញ្ជូនគាត់ទៅឱ្យធ្វើចត្តាឡីស័ក្ត ជាកំណត់។
លោកជំទាវក៏បានបញ្ជាក់បន្ថែមថា ដោយសារតែការគិតគូរ និងយកចិត្តទុកដាក់ទៅដល់ក្មួយៗសិស្សានុសិស្ស ទើបលោកជំទាវសំរេចជ្រើសរើសជួលផ្ទះសំណាក់ចំនួន៤កន្លែង ទុកសំរាប់ទទួលពលករធ្វើចត្តាឡីស័ក្ត ដោយមិនយកសាលារៀនធ្វើជាកន្លែងចត្តាឡីស័ក្ត ឡើយព្រោះគិតដល់ថ្ងៃបើកបវេសនកាលនេះ បើមិនគិតទេរហូតដល់ថ្ងៃនេះយើងនៅមិនទាន់បានចូលរៀនឡើយ ព្រោះកន្លែងធ្វើចត្តាឡីស័ក្តនៅមិនទាន់ចប់នៅឡើយទេរហូតមកដល់ពេលនេះអ្នកធ្វើចត្តាឡីស័ក្តជាង៣០០នាក់ទៀតឯណ្ណុះ។
ក្នុងឧកាសនោះដែលលោកជំទាវអភិបាលខេត្តក៏បានចែកជូនថវិកាដល់លោកគ្រូ អ្នកគ្រូក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៥០០០០៛(ប្រាំម៉ឺនរៀល) ក្មួយៗសិស្សានុសិស្សទាំងអស់ដែលមកចូលរួមក្នុងម្នាក់ៗទទួលបានវត្ថុអនុស្សាវរីយ៍មួយប្រអប់ថវិកាចំនួន១០០០០៛(មួយម៉ឺនរៀល )និងបានប្រកាសឲ្យបើកបវេសនកាលចាប់តាំងពីថ្ងៃនេះតទៅ៕