រោងសិប្បកម្ម សង្ស័យអត់ច្បាប់ មួយកន្លែងរបស់ឈ្មោះ នី នៅជិតទីស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង មិនឃើញសមត្ថកិច្ច ជំនាញចុះបង្ក្រាប...
ខេត្តឧត្តរមានជ័យ៖ រោងសិប្បកម្មអត់ច្បាប់ដ៏ធំសម្បើមមួយកន្លែងរបស់លោក នី ស្ថិតនៅចំណុច ភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលតាមច្រកក្លោងទ្វារវត្តទួលទ្រាស ចម្ងាយប្រហែល ១៥០ ម៉ែត្រពីក្លោងទ្វារ ហើយក៏នៅជិតទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងផងដែរនោះ បានធ្វើសកម្មភាពបើកធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ តែមិនដែលឃើញមានអស់់លោកមន្ត្រីជំនាញទាំងនោះធ្វើការចុះបង្ក្រាបសោះឡើយ សង្ស័យតែជាខ្សែស្រលាយរបស់មេព្រៃទាំងនោះក៏មិនដឹង ទើបបានជាអស់លោកមិនដែលចុះចាប់បង្ក្រាប។
ប្រជាពលរដ្ឋសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ក្នុងនាមលោកជានាយសង្កាត់រដ្ឋបាលព្រៃឈើ គួរតែធ្វើការចុះបង្ក្រាប មួលហេតុអ្វីបានជាមិនបង្ក្រាប ? បែជាបណ្ដែតបណ្តោយឲ្យក្រុមឈ្មួញបទល្មើស ធ្វើការកាប់ បំផ្លាញព្រៃឈើ ធនធានធម្មជាតិបានយ៉ាងរលូនរាប់ឆ្នាំបែបនេះទៅវិញ?
ពលរដ្ឋសូមសំណូមពរដល់មន្ត្រីជំនាញថ្នាក់ជាតិ សូមមេត្តា ចុះបង្ក្រាប ទីតាំងសិប្បកម្មដ៏ធំនេះផងចុះ បើសង្ឃឹមលើមន្ត្រីជំនាញ នៅក្នុងស្រុកអន្លង់វែង គឺដែលឃើញធ្វើការបង្ក្រាបនោះទេ៕
ជុំវិញករណីការចុះផ្សាយខាងលើបើសិនសារមុីខ្លួន ឈ្មោះ នី ដែលជាម្ចាស់សិប្បកម្ម រួមនឹងលោក គង់ សារ៉េត នាយសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែងមិនសុខចិត្តក្នុងការចុះផ្សាយព័ត៍មាននេះក្រុមការងារយើង រងចាំបកស្រាយបំភ្លឺជានិច្ចនៅរាល់ម៉ោងធ្វើការ៕