នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ
ខេត្តឧត្ដរមានជ័យ៖ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាល ដោយលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្តយ៉ងច្រើនកុះករ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឡើងប្ដេជ្ញាចិត្ត យ៉ាងមោះមុត និងគោរពតាមបទបញ្ជាផ្ទៃក្នុងក្រសួងមហាផ្ទៃ ប្ដេជ្ញាចិត្តបម្រើការពារប្រជាពលរដ្ឋ ការពារសន្តិសុខ និងយកចិត្តទុកដាក់ ឱ្យបានល្អបំផុត បម្រើការពារសន្តិសុខ បងប្អូនប្រជាពលរដ្ឋទាំងអស់៕