ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ទិវាពិភពលោក វិជា្ជ​សង្គ្រោះបឋម ក្រោម​ប្រធានបទ"ការកែសម្រួល ការអនុវត្តន៍សង្គ្រោះបឋម ឆ្លើយតបទៅនឹងរោគរាតត្បាតជាសកល''
Wed,09 September 2020 (Time 01:53 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 360នាក់)


ខេត្តកោះកុង៖នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្ដកោះកុង ប្រារព្ធពិធីទិវាពិភពលោក វិជា្ជ​សង្គ្រោះ​បឋម ក្រោមប្រធានបទ''​ការកែសម្រួលការអនុវត្តន៍ សង្គ្រោះបឋមឆ្លើយតបទៅនឹង រោគរាតត្បាត​ជាស​កល''។​

ពិធីនេះបានប្រារព្ធឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ដកោះកុង ដោយ​មានការ​អញ្ជើញ​ចូលរួមពីឯកឧត្តម សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា កាកបាទ​ក្រហម​កម្ពុជា​ខេត្ដ លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា និង​លោកគ្រូ​ឯក​ទេសផ្នែកវិជ្ជាសង្គ្រោះបឋម នៃទីស្នាក់​ការកណ្តាល សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា​ក្រុងខេមរភូមិន្ទ សង្កាត់ទាំងបី អ្នកស្ម័គ្រចិត្ត យុវជនកក្រក យុវជនសសយក យុវជនកា​យរិទ្ធ ប្រជាពលរដ្ឋ ព្រមទាំងមន្ដ្រីរាជការ តាមមន្ទីរអង្គភាព ជាច្រើនរូបទៀត។

នាឱកាសនោះលោក ទេព វិស្កុល ហិរញ្ញឹកគណៈកម្មាធិការសាខា បានថ្លែងសុន្ទរកថា ដោយ​គូសបញ្ជាក់ថា ការប្រារព្ធទិវានេះឡើងគឺដើម្បីអបអរសាទរ ទិវាពិភពលោក វិជ្ជាសង្គ្រោះបឋម ក្នុង​គោលបំណងផ្សព្វផ្សាយឲ្យប្រ​ជាពលរដ្ឋយល់ដឹង ពីវិធីជួយសង្គ្រោះជនរងគ្រោះនៅក្នុងសហគមន៍ របស់ខ្លួនឱ្យបានត្រឹមត្រូវ និង សុវត្ថិភាពមុនពេ​លគ្រូពេទ្យមកជួយសង្គ្រោះ និងមុនពេលបញ្ជូនទៅ មន្ទីពេទ្យ។កាកបាទក្រហមកម្ពុជាបា​នអប់រំយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋមការពារ ដើម្បីឲ្យប្រ​ជាពលរដ្ឋ​ចេះប​ង្ការ​ខ្លួ​នកុំឲ្យមានគ្រោះថ្នាក់។

ជាមួយគ្នានោះដែរលោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា បាន​មានប្រសាសន៍ថា វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជាដ៏មានសារសំខាន់មួយ ដែលយើងទាំងអស់គ្នាត្រូវ សិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះសម្រាប់សង្គ្រោះ បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ដែលរង​គ្រោះថ្នាក់ផ្សេង ៗ ដោយចៃដន្យមានដូចជា ខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង និង គ្រោះថ្នាក់ ចរាចរណ៍ ជាដើម មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូន អ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ។

ទន្ទឹមនោះឯកឧត្តម សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ លោកជំទាវ មិថុនា ភូ ថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស​សាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ផ្ដាំផ្ញើដល់អ្នកស្ម័គ្រចិត្ដ និងយុវជនទាំងអស់ ជាពិសេសយុវជនកាកបាទក្រហមកម្ពុជា ដែលមានវត្ដមាននៅទីនេះ ក្រោយពី​ទទួលបាននូវ ចំណេះដឹងស្ដីពីវិជ្ជាសង្គ្រោះបឋម និងចូលរួមសកម្មភាពរបស់កាកបាទក្រហមកម្ពុជា រួចហើយសូមក្មួយៗ យកចំណេះដឹងនេះទៅប្រើប្រាស់ ឱ្យបានត្រឹមត្រូវ និងធ្វើការផ្សព្វផ្សាយបន្ដ ឱ្យ បានទូលំទូលាយ ដល់សហគមន៍ប្រជាពលរដ្ឋ និងមិត្ដភក្តិនូវវិជា្ជសង្គ្រោះបឋមនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14593 នាក់
ម្សិលមិញ :
4480 នាក់
សប្តាហ៍នេះ :
40464 នាក់
ខែនេះ :
301959 នាក់
3 ខែនេះ :
667407 នាក់
សរុប :
13967447 នាក់