ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជម្រុញ​ឲ្យ​ស្នងការថ្មី ត្រូវចេះព្យាករណ៍​នូវ​សភាព​ការណ៍ ពួកឧទ្ទាមអមិត្ត​មិនដែលបោះ​បង់បំ​ណងបំផ្លាញរា​ជរដ្ឋា​ភិបាលស្របច្បាប់
Tue,08 September 2020 (Time 09:51 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 461នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីប្រកា​សផ្ទេរភារកិច្ច និងតែង​តាំងមុខ​តំណែងស្នងការ នៃ​ស្នងកា​រដ្ឋាន​នគរ​បាល​ខេត្តបន្ទាយ​មានជ័យ ដោយលោកឧត្តមសេ​នីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងន​គរបាល​ខេត្តបន្ទា​យមានជ័យ ត្រូវបានតែងតាំងជា​ស្នងការថ្មី នៃស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ជំនួស​លោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលត្រូវបា​នដាក់ឲ្យចូលនិវត្តន៍ និងត្រូវ​បានតែង​តាំងជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃនោះ នៅ​សាលាខេត្តបន្ទាយ​មានជ័យ កាលពីព្រឹកថ្ងៃទី០​៧ ខែកញ្ញា ឆ្នាំ២​០​២០ ឯក​ឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរ​បាល​ជាតិ បាន​មាន​ប្រសាសន៍ ជំរុញ​ឲ្យស្នងការ​ដែលតែងតាំងថ្មី ត្រូវចាត់ទុកខេត្តបន្ទា​យមានជ័យ ជាខេត្តគំរូមួយ ទាំង​ការអនុវត្តវិ​ន័យ ទាំងក​ងកម្លាំងអន្តរាគមន៍ ការ​ចល័តទ័ព និងមធ្យោបា​យប្រើប្រាស់ ជាពិសេ​សកម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ ជាគំរូល្អមួយ​ក្នុងការចុះជួយ​ប្រជាពលរដ្ឋ នៅពេលមា​នគ្រោះ​អាសន្នអន់ក្រ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ប្រក់ផ្ទះ លើកផ្ទះ ជួយច្រូតស្រូវក្នុងទឹកផងដែរ។

ជាងនេះទៅទៀតនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានស្នើ​​​​​​ឲ្យស្នងការ ត្រូវពង្រឹងតួនាទី​ដឹកនាំដោយ​ផ្សារភ្ជាប់ ត្រួវទទួ​លខុ​សត្រូវ​ខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួន​ឯងជាអាណាព្យាបាល ជា​អ្នក​ដឹក​នាំ​កសា​ងមនោសញ្ជេតនា​ក្នុងអង្គភាព ចុះសាកសួរសុខទុក្ខ​នៅពេល​មានមន្ត្រីឈឺថ្កាត់ អនុវត្ត​តាមសមា​គមមិត្តន​គរបាល ត្រូវធ្វើជា​គំរូគេ​ក្នុង​ការបំពេញភា​កិច្ច។ត្រូវធ្វើជា​សេនាធិ​ការគ្រប់​ជ្រុង​ជ្រោយ ដល់​គណៈ​បញ្ជា​ការឯកភាព ដើម្បីបំពេ​ញការងារ សំដៅការ​ពារសន្តិសុខ សុវត្ថិភាព និងសណ្តា​ប់ធ្នាប់​ជូន​ប្រ​ជាពលរដ្ឋក្នុងខេត្តទាំងមូល។ត្រូវជួយ​លើកកម្ពស់សេវាចាំបាច់ ដើម្បីបំរើជូន​ប្រជាពលរដ្ឋ ការបំ​ពេញ​លិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោ​យស្មោះត្រង់ដោយឥតល​ក្ខខណ្ឌ។​ត្រូវ​ពង្រឹងគុណ​ភាព​ស្នងការ និងមន្ត្រីនគរបាល​ទាំងអ​ស់ ក្នុងនាម​ជាកងកម្លាំងត្រូវមា​នសមត្ថភាព វិន័យ គុណធម៌ និង​សីលធម៌។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បន្ថែមថា ក្នុងនាមជា​ស្នងការថ្មី ត្រូវ​ជួយ​ដោះស្រាយ​ទុក្ខកង្វល់​របស់ប្រជាពលរដ្ឋ អ្វីដែ​លជាទុក្ខព្រួយ​របស់ប្រជាពលរដ្ឋនោះ គឺករណីបទ​ល្មើស លួច ឆក់ ប្លន់នៅក្នុងមូល​ដ្ឋាន ត្រូវតែអនុ​វត្តនូវគោ​លនយោ​បាយភូមិ ឃុំ មានសុវត្ថិភាព ជួយទប់​ស្កាត់​បញ្ហាគ្រឿងញៀន ត្រូវជួ​យដោះ​ស្រា​យសំ​ដៅកាត់បន្ថយ​អត្រាគ្រោះថ្នាក់ ចរាចរណ៍ ដែល​ជាក្តី​ក​ង្វល់​របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបាន​មានប្រ​សា​សន៍​ថា ក្រោយ​ពី​ប្រកាសតែងតាំងមុខដំណែងស្នង​ការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ​ថ្មី ដែលប​ន្ត​ដំណែង​ពី​លោក​ឧត្តម​សេនីយ៍​ទោ​ ហើយនោះសង្ឈឹម​ថា កិច្ចការដែលកំពុង​តែ​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​ នឹងទទួលបានល្អប្រ​សើរថ្មីៗបន្តទៀត កងកម្លាំងដែលជា​ទីស្រលាញ់​របស់​ប្រជា​ពល​រដ្ឋ កាន់តែ​មាន​ភា​ពជឿទុកចិត្ត ពីព្រោះប្រជាពលរដ្ឋមានទុក្ខលំបាក កម្លាំងរប​ស់ស្នងការ​តែង​តែមានមុខជួយ​ដល់ពលរដ្ឋជានិច្ច ដូចជាការជួយសាសង់ ជួសជុលផ្ទះ​ដល់​គ្រួសា​រជួប​គ្រោះម​ហន្ត​រាយ គ្រួសារ​ក្រៃក្រ ចាស់ជរា ជួយដឹកទឹក​ចែកប្រជាព​លរដ្ឋដែល​ជួបគ្រោះរាំងស្ងួត ខ្វះ​ទឹកហូប នឹង​ប្រើប្រាស់ និង​ជួយច្រូតកាត់ប្រជា​ពលរដ្ឋ ដែលស​កម្មភាព​ទាំងនេះបង្ហាញពីទឹកចិត្ត​គោរព ស្រលាញ់​ប្រជាព​លរដ្ឋមិនគិតពីកានើយហត់។ចំពោះបញ្ហាការងាសន្តិសុខសណ្តាប់ធ្នាប់​សង្គមពិសេសគោន​យោ​បាយភូមិ ឃុំ មានសុវត្ថិភាព ការរឹតបន្តឹង​ច្បាប់ចរាចរណ៍ផ្លូវគោក​មន្ត្រីនគរ​បាលបានធ្វើការល្អ និង​ការពារប្រជាពលរដ្ឋ​ឲ្យមានភាពកក់ក្តៅ។

ក្នុងនោះលោកឧត្តមសេ​នីយ៍ត្រី សិទ្ធិ ឡោះ បានអាននូវរបាយការណ៍លទ្ធផល​ការងារស​ង្ខេបរ​បស់​ស្នង​ការដ្ឋាន​នគរបា​លខេត្តបន្ទាយ​មានជ័យ ដែលកន្លងម​កស្នងការបាន​ដាក់អស់​កម្លាំងកាយចិត្តនិង​ស្មារតី ទទួល​ខុស​ត្រូវចំពោះថ្នាក់ដឹកនាំគ្រប់​លំដាប់​ថ្នាក់​ នឹងបា​នរឹត​ចំណងសា​មគ្គីភាព ឯក​ភាព​ផ្ទៃក្នុងបា​នល្អ​ ដោ​យមា​នការទំនា​ក់ទំនងគ្នាល្អ សហកា​រ​ជាមួយ​អាជ្ញាធ​ដែនដី និងអង្គភា​ពពាក់ពន្ធ័ ក្នុងការ​រក្សាសន្តិ​សុខសុវត្ថិ​ភាព សណ្តាប់ធ្នាប់​ក្នុងខេត្ត ក្រោមការ​ចង្អុលដឹង​នាំរបស់​អគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​ គណៈ​បញ្ជាកា​រខេត្ត ស្របតាម​ដំណាក់​ការរីកចំរើន​របស់​សង្គម​ជាតិ ដោយ​ក្រោមកា​រដឹកនាំ​ដ៏​ឈ្លៀសវ៉ៃរបស់សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃ ខែដដែលនៅ​សាលាខេត្តបន្ទាយ​មានជ័យ នាយឧត្តមសេនីយ៍ ប៉ែន វិបុល​ អគ្គស្នងកា​ររងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច​ តែង​តាំង​មុខតំណែង និងបំពាក់ឋានន្តរស័ក្កិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរ​បាលខេត្ត​បន្ទា​យ​មានជ័យ ដោយមា​នការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីនគរបាលជុំវិញខេត្ត។បន្ទាប់​ពីអាននូវ​ព្រះរាជក្រឹត្យតែ​ងតាំងមុខតំណែង នាយឧត្តមសេនីយ៍​ ប៉ែន វិបុល បានមានមតិ​សំណេះ​សំណាល ផ្តាំផ្ញើនឹងបំពាក់​ឋានន្តរស័ក្កិដ​ល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរ​បាល​ខេត្តជា​ច្រើន​រូបផងដែរ៕​​

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4402 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
45387 នាក់
ខែនេះ :
246111 នាក់
3 ខែនេះ :
683123 នាក់
សរុប :
15517055 នាក់